បញ្ជាលោកអភិបាលក្រុងអោយទប់ស្កាត់ រថយន្តដឹកសំពីងសំពោង ហាក់គ្មានប្រសិទ្ធិភាព ខណៈមន្ត្រីក្រោមឱវាទមិន…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បន្ទាប់ពីឯកឧត្តមឃួង ស្រេង អភិបាលក្រុងភ្នំពេញ ដាក់ផែនការ ចំណុចមួយ ទប់ស្កាត់ រថយន្តដឹកលើសចំណុះ សំពីងសំពោង រថយន្តដឹកដី ខ្សាច់ ហូរធ្លាក់កំពប់ក្លិក្លាក់តាមផ្លូវ ត្រូវតែហាមឃាត់ ជម្រុញឲ្យម្ចាស់រថយន្ត បាញ់ទឹក លាងកង់ ឲ្យបានស្អាត មុននឹងបើកចូលក្រុង មកដល់ថ្ងៃទី០៤ ខែកញ្ញា នេះ ឃើញថាមន្រ្តី សមត្ថកិច្ចពាក់ព័ន្ធ មិនបានអនុវត្តន៍ បណ្តោយឲ្យ រថយន្តដឹកសំពីងសំពោង គ្មានសណ្តាប់ធ្នាប់ បើកកាត់ក្រុងដដែល ។

តាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសដាក់ផែនការហើយ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយអ្នកបើកបររថយន្តក្រុង និងអ្នកបើកបររថយន្តដឹកជញ្ជូនធន់ធ្ងន់ ក្នុងរាជធានីភ្នំពេញ ចំនួន២៧៥នាក់ ចំណុចមួយដែលលោកអភិបាលលើកឡើងក៏ដូចជាដាក់បទបញ្ជា មានវិធានការ ទប់ស្កាត់ រថយន្តដឹកលើសចំណុះ ដឹកសំពីងសំពោង រថយន្តដឹកដី ដឹកខ្សាច់ កំពប់ ហូរហៀរ ក្លិក្លាក់ ប្រឡាក់ពេញផ្លូវ ក្នុងក្រុង ជៀសវាងប៉ះពាល់ បរិស្ថាន បាត់បង់សណ្តាប់ធ្នាប់ សាធារណៈ ក្នុងរាជធានីភ្នំពេញ និងងាយប្រឈមទៅនឹងគ្រោះថ្នាក់ផ្សេងៗ ។ ក៏ប៉ុន្តែ ផែនការទប់ស្កាត់ របស់លោកអភិបាលក្រុង ចំណុចនេះ មានគ្រប់ជំនាន់អភិបាល ពោលយូរលង់មកហើយ តែត្រង់ថា ការអនុវត្តន៍បានមិនបាន មិនដឹង អាស្រ័យទៅលើមជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋ វាយតម្លៃ ហាមណាស់ ដី ខ្សាច់ប្រឡាក់ពេញក្រុងណាស់ តែរង់ចាំមើលផែនការសារជាថ្មី របស់លោកអភិបាលថ្មី ធ្វើបានឬអត់ តែទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋសង្ឃឹមថា លោកអភិបាលក្រុង ធ្វើបាន រឿងរថយន្ត ដឹកធ្ងន់ ហូរទឹក ហូរខ្សាច់ ធ្លាក់ដី ប្រឡាក់តាមផ្លូវក្នុងក្រុង ក៏ដោយសារ ខណៈដែលលោក ទើបនឹងឡើងកាន់តំណែងថ្មី សម្រេចការងារ ជាលទ្ធផល បានច្រើនមកហើយ តែចំពោះសត្វគោដើរចូលទីក្រុង លោកមិនទាន់បានសម្រេចឡើយ ចំពោះរថយន្តដឹកគ្មានសណ្តាប់ធ្នាប់វិញឃើញថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នេះវត្តមានរថយន្តស្លាកលេខថៃ មួយគ្រឿង ដឹកទំនិញ មិនចាញ់ យុីឌុប ចរាចរណ៍ តាមបណ្តោយផ្លូវព្រះមុនីវង្ស ពីជើងទៅត្បូង សមត្ថកិច្ចមើលអត់ឃើញរលីង រង់ចាំមើលថាពេលណា បានអនុវត្តន៍ ឃាត់ព្រមានរថយន្តដឹក សំពីងសំពោងបែបនេះ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង