ស៊ែម្នាក់មួយបានទេ!!! ដើម្បីជួយស្វែងរកម៉ូតូប្អូនដែលត្រូវមិត្តស្គាល់តាមហ្វេសប៊ុកបានបោក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នារីម្នាក់ពឹងមិត្តប្រុសរៀនជាមួយ ឲ្យឌុបជូនទៅជួបមិត្តទើបស្គាល់តាមហ្វេសប៊ុក ដូចឲ្យឌុបទៅឲ្យគេបោកយកម៉ូតូទៅអីញ្ចឹង ល្បិចប្រាជ្ញាខ្សោយបានត្រឹមរត់ទៅប្តឹងប៉ូលីស កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខសាលារៀនពោធិចិនតុង ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

យុវជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ អ៊ុង ឆៃរ៉ុង អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ អនុវិទ្យាល័យជាសុីមសាមគ្គី មានទីលំនៅផ្ទះលេខ សេ១ ផ្លូវ២៧១ សង្កាង់បឹងសាឡាង ខណ្ឌទួលគោក ។ ម៉ូតូដែលមិត្តស្គាល់មិត្ត បោកយកទៅបាត់ ម៉ាក zoomer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-8774 ។ ចំណែកមិត្តស្រីពឹងឲ្យឌុប ទៅជួបមិត្តស្គាល់តាមហ្វេសប៊ុក ឈ្មោះ ប្រាក់ ចាន់រស្មី ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ជាមួយគ្នា មានទីលំនៅ ផ្ទះលេខ៤៥៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ដោយឡែក ជនសង្ស័យដែលយុវតី ឈ្មោះ ប្រាក់ ចាន់រស្មី ស្គាល់តាមរយៈហ្វេសប៊ុក មាន៣នាក់ មិនស្គាល់សាវតា ច្បាស់ឡើយ ក្រោយពីឆបោកយកម៉ូតូទៅ បានគេចខ្លួនបាត់ ។

តាមសម្តីយុវជនរងគ្រោះ បានឲ្យដឹងថាមុនកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែកក្កដានេះ មិត្តស្រីរួមថ្នាក់ ឈ្មោះ ប្រាក់ ចាន់រស្មី បានពឹងឲ្យឌុបជូន ទៅជួបមិត្តប្រុសស្រី ស្គាល់គ្នាតាមរយៈលេងហ្វេសប៊ុកដែលសុំណាត់ជួប តែមិនដែលស្គាល់មុខ ត្រង់ចំណុចស្តុបណូគា ផ្លូវ២៧១ កែងផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លុះពេលទៅជួប ឃើញមានមនុស្ស៣នាក់ ប្រុស២នាក់ ស្រី១នាក់ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ នៅរងចាំរួចជាស្រេច ។ ប្រភពដដែលបន្តទៀតថា ក្រោយពីមិត្តស្រីរួមថ្នាក់របស់ខ្លួន បានជួបមនុស្សទាំង៣នាក់នោះនិយាយលេងមួយសន្ធុះ ក៏មានជនសង្ស័យ២នាក់ ប្រុស១នាក់ ស្រី១នាក់ និយាយពឹងខ្លួនឲ្យឌុបជូន ទៅសាលារៀនពោធិចិនតុង ផ្លូវសហព័ន្ធរុស្សី គ្រាន់តែប្រាប់ថា ទៅយកលុយគេជំពាក់ ទុកឲ្យ នារីឈ្មោះ ប្រាក់ ចាន់រស្មី និងយុវជនម្នាក់ដែលស្គាល់គ្នាតាមហ្វេសប៊ុក នៅអង្គុយលេងរងចាំ កែងស្តុបណូគា រីឯខ្លួនរួមជាមួយជនសង្ស័យប្រុសស្រី ដោយជនសង្ស័យប្រុស ជាអ្នកបើកម៉ូតូ ខ្លួនអង្គុយក្រោយគេ ឌុបគ្នា ទៅដល់គោលដៅហើយ ត្រង់ចំណុច មុខសាលាពោធិចិនតុង ជនសង្ស័យប្រើល្បិចខ្ចីម៉ូតូជិះទៅរកទិញទឹកហូប បែជាមិនវិលវិញ ទៅបាត់រហូត ចាំបាត់ៗ ជិះម៉ូតូឌុបទៅតាម ត្រង់ចំណុច ស្តុបណូគាវិញ ស្រាប់តែឃើញមិត្តស្រីរបស់ខ្លួន អង្គុយសំកុកនៅម្នាក់ឯង ទើបដឹងខ្លួន ដូចខ្មោច៧ថ្ងៃ ចាញ់បោកគេហើយអាញ់អើយ មិត្តសុីមិត្តតាមរយៈលេងហ្វេសប៊ុក ។

តាមយុវតី ប្រាក់ ចាន់រស្មី បានឲ្យដឹងថា ជនសង្ស័យស្គាល់គ្នាតាមរយៈលេងហ្វេសប៊ុក ហើយនៅរសៀលថ្ងៃកើតហេតុនេះ មនុស្សទាំង៣នាក់នោះ សុំស្គាល់មុខ ដើម្បីបង្កើតភាពស្និទ្ធស្នាល ដឹងអីចំមនុស្សបោកចឹងសោះ ។
យុវជនរងគ្រោះ ក្រោយពីដឹងខ្លួនចាញ់បោកគេហើយ អស់សង្ឃឹម នឹងតាមរកម៉ូតូឃើញមកវិញ ហៅនាំមិត្តស្រីរបស់ខ្លួន នាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ដើម្បីឲ្យជួយស្រាវជ្រាវ ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង