ចោរឆក់ម្នាក់ក្នុងចំណោមគ្នា៤នាក់ ត្រូវសមត្ថកិច្ច​ចាប់​ក្របួច​ជាប់!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កាលពីវេលាម៉ោង ៣និង២០នាទី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ យុវជនជាជនសង្ស័យម្នាក់ និងជាក្រុមចោរឆក់កាបូបម្នាក់ក្នុងចំណោមគ្នា៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចក្របួចជាប់ នៅមុខអគារស៊ីធីឡៃ ផ្លូវលេខR11 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននោះ ឈ្មោះ លីវ មុងខា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី៩សេ១ រៀននៅសាលាវត្តភ្នំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ជាអ្នកបើកម៉ូតូបិតគូទ។ចំណែកបក្ខពួក៣នាក់ទៀត ដែលរត់គេចខ្លួន ទី១.ឈ្មោះ អាសាន់ ភេទប្រុស អាយុ១៩ឆ្នាំ អ្នកជិះពីក្រោយ ឈ្មោះ លីវ មុងខា។ ២.ឈ្មោះ អាជា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកឆក់កាបូប។ ៣.ឈ្មោះ អាជី ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកម៉ូតូដឹកឈ្មោះ អាជា។ដោយឡែកជនរងគ្រោះឈ្មោះ ដឿន លីដា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៦គ ផ្លូវម៉ៃដា ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាម​ប្រ​ភពព័ត៍មានបានឲ្យដឹង​ថា ក្រោយ​ពី​បក្ខពួក​របស់​គេ​ទាំង​៤​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ​ចំនួន ៣​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​បាន​កាបូប​ពី​ស្ត្រី ជា​ជន​រង​គ្រោះ​ហើយ​នោះ នាង​ក៏​បាន​ស្រែ​កថា <<​ចោរ​ៗ>> ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នកដំណើរ តាម​ផ្លូវ​ដេញចាប់​បាន​យុវជន​ជា​អ្នក​ជិះ​ម៉ូតូ​បិទ​គូទ​បាន​ម្នាក់ និង​ម៉ូតូ​ម៉ាក ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GS-៦៨៣៩ មួយ​គ្រឿង និង​ប្រគល់​ឲ្យ​កម្លាំង មាន​សមត្ថកិច្ច​តែ​ម្តង​។
នារីរងគ្រោះ បានឲ្យដឹងថា សម្ភារៈបាត់បង់កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងនោះមានប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារ) ខ្សែកផ្លាកទីនទម្ងន់៥ជី ជញ្ចៀន២វង់ ផ្លាកទីនទម្ងន់៣ជី ប័ណ្ណសម្គាល់រថយន្ត២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក និងទូរស័ព្ទដៃម៉ាកណូគាមួយគ្រឿង ៕

ក្រោយ​ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ​រួច​ហើយ​នោះ ជនសង្ស័យបានសារភាព​ប្រាប់​ថា <<​ខ្លួន និង​បក្ខពួក​របស់​គេ​ទាំង ៤​នាក់​ទៀត​ធ្លាប់​បាន​ធ្វើ សកម្មភាព​ឆក់កាបូប និង​ទូរស័ព្ទ​របស់​គេ​ចំនួន​៤​លើក​មក​ហើយ និង​លើក​នេះ​ទៀត​ជា​លើក​ទី​៥ ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង >>​។ ក្រោយ​ពេល​កើ​ហេតុ ហេតុ​ស្ត្រី​ជា​ជន​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរ​បាន​ប៉ុស្តិ៍​ស្រះ​ចក ចំណែកឯ​យុវជន​ជា​ជនសង្ស័យ​ក៏​បាន​នាំ​ខ្លួន មក​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ និង​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ ខ្លួន​បក្ខពួក​ចំនួន​៤​នាក់​ទៀត​យក​មក​ធ្វើការ​ផ្តន្ទាទោសទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង