ព្រះ​ចន្ទ​មួយ​របស់ភព​សៅរ៍​ អាច​ចិញ្ចឹម​ជីវិត​មនុស្ស​បាន ៣០០ លាន​នាក់​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភព​អង្គារ​ជា​ភព​ដ៏​ល្បី​ដែល​គេ​តែង​លើក​ឡើង​នៅ​ពេល​និយាយ​ពី​​ការ​សាង​សង់​ទីក្រុង​ក្រៅ​ភព​ផែនដី​ម្ដងៗ។ ប៉ុន្តែ​ពេល​នេះ​មាន​ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ព្រះចន្ទ​ឈ្មោះ​ Titan របស់​ភព​សៅរ៍​ក៏​មាន​ឱកាស​អាច​ដូច​ជា​ភព​អង្គារ​ដែរ។

​ការ​សិក្សា​ដែល​នឹង​ចុះ​ផ្សាយ​ក្នុង​​ឯកសារ ​​Journal of Astrobiology and Outreach ​​បាន​លើក​ឡើង​ថា​ព្រះចន្ទ Titan មាន​ប្រភព​ថាមពល​ដែល​អាច​ទ្រទ្រង់​អាណាចក្រ​មួយ​ដែល​មាន​ប្រជាជន​ប្រមាណ​ ៣០០ លាន​នាក់។ ​ការ​សិក្សា​បាន​បញ្ជាក់​ថា​ Titan មាន​បរិយាកាស​ក្រាស​ និង មាន​គុណភាព​ដូច​ភព​ផែនដី អាច​ផ្ដល់​ជា​ខែល​ការពារ​​ពី​សារធាតុ​វិទ្យុ​សកម្ម​បាន។

ក្នុង​​ការ​សិក្សា​ដែល​មាន​អ្នក​ស្រី​ Amanda Hendrix ​មក​ពី​ Planetary Science Institute ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​​បាន​​បង្ហាញ​ពី​ប្រភព​ថាមពល​ខុសៗ​គ្នា​​មួយ​ចំនួន​ដែល​អាច​ទ្រទ្រង់​ជីវិត​មនុស្ស។ ប្រភព​ថាមពល​រួម​មាន​ថាមពល​នុយក្លេអ៊ែរ, សារធាតុ​គីមី, ថាមពល​ទឹក, ខ្យល់ រួម​ទាំង​ថាមពល​ព្រះអាទិត្យ។ ត្បិត​ថា​ព្រះចន្ទ​ Titan មាន​ចម្ងាយ​ឆ្ងាយ​ពី​ព្រះអាទិត្យ​​ ១០ ដង​នៃ​ចម្ងាយ​ពី​ផែនដី​ទៅ​​ព្រះអាទិត្យ​ ប៉ុន្តែ​ការ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ទាញ​យក​ថាមពល​ពី​​ពន្លឺ​ព្រះអាទិត្យ​នៅ​តែ​ជា​ជម្រើស​ល្អ​មួយ។

ចុង​ក្រោយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ចប់​សេចក្ដី​ថា​ ៖ “ប្រភព​ថាមពល​ធម្មជាតិ​របស់​ Titan បង្ហាញ​ពី​​ជម្រើស​ជា​ច្រើន​ដែល​អាច​ប្រើ​​​ដើម្បី​​បង្កើត​ថាមពល​បម្រើ​ដល់​​ភ្ញៀវ​ (ឬ​ការ​តាំង​ទីលំនៅ) អនាគត​​ដែល​​ធ្វើ​ដំណើរ​មក​​ព្រះចន្ទ​នេះ”៕

ប្រភព៖ សប្បាយ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង