មួយជើងរបស់ Pavard កាលជួបអាហ្សង់ទីនជាប់ជាគ្រាប់បាល់ល្អបំផុតនៅ World Cup ២០១៨


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មួយគ្រាប់របស់ Benjamin Pavard ជួយឲ្យបារាំងយកឈ្នះអាហ្សង់ទីន ៤-២ កាលពីវគ្គ ១៦ក្រុមចុងក្នុងព្រឹត្តិការណ៏ World Cup ២០១៨ នៅរុស្ស៊ីត្រូវបានគេបោះឆ្នោតឲ្យជាប់ជាគ្រាប់បាល់ល្អបំផុតក្នុងព្រឹត្តិការណ៏នេះ។

ខ្សែការពាររូបនេះដែលបានបង្ហាញបច្ចេកទេសយ៉ាងល្អក្នុងការស៊ុតបាល់បញ្ចូលទីកាលពីប៉ះអាហ្សង់ទីន គ្រាប់បាល់មួយគ្រាប់នោះបានទទួលសម្លេងបោះឆ្នោតច្រើនជាងបីលាននាក់នៅលើគេហទំព័រផ្លូវការរបស់ FIFA ។

កីឡាករ Pavard ដែលមានវ័យ 22 ឆ្នាំបាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួតថា: “ខ្ញុំមិនបានគិតថាអាចឈ្នះវាទេ។ ខ្ញុំបានព្យាយាមលេងដើម្បីក្រុមទាំងមូល”។

បារាំងបានផ្តួលក្រូអាតក្នុងលទ្ធផល 4-2 ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៏ World Cup ២០១៨ ហើយបានឈ្នះពាននេះជាលើកទី 2 ក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ខ្លួនបន្ទាប់ពីខកខានអស់ ២០ឆ្នាំ។

Pavard បាននិយាយបន្ទាប់ពីស៊ុតគ្រាប់បាល់នោះថា “បាល់បានលោតមករកខ្ញុំ ហើយខ្ញុំបានព្យាយាមស៊ុតវាទៅតាមទិសដៅដែលខ្ញុំចង់បាន។ នៅពេលដែលបាល់ចូលទីខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ “

រីឯចំណាត់ថ្នាក់លេខ២ បានទៅលើគ្រាប់បាល់របស់កីឡាករ Juan Quintero ដែលជាការស៊ុតបាល់ free-kick ពេលកូឡុំប៊ីប៉ះជប៉ុនវគ្គជម្រុះ។

ចំនែកឯគ្រាប់បាល់របស់ Luka Modric ពេលប៉ះអាហ្សង់ទីនវគ្គចម្រុះក្នុងពូលវិញត្រូវបានគេបោះឆ្នោតឲ្យជាប់លេខ៣៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង