មួយយប់ៗ៖ មិនដឹងចរាចរគ្រឿងញៀនប៉ុន្មានជើងទេបានជាពាក់កណ្តាលអធ្រាត្រហើយនៅមិនទាន់ឈប់ទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុង២ករណីដែលពាក់ព័ន្ធនឹងបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកតេង ស៊ីណូ អធិការខណ្ឌមានជ័យ បានឲ្យភ្នាក់ងារយើងដឹងថា ករណីទី១ កាលពីថ្ងៃទី២៩-០៨-២០១៧ វេលាម៉ោង០០ និង៤០នាទីរំលងអធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលមកដល់ចំណុចមុខមជ្ឈមណ្ឌលថែទាំរថយន្ត ផ្លូវ៦០ម៉ែត្រ ក្រុមទី១០ ភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ ៖
ទី១-ឈ្មោះ ពុំ ចាន់សុខ ហៅ ពែក ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ កំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។
ទី២-ឈ្មោះ វ៉ា វីរៈ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ កំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។
ក្នុងនោះយើងបានដកហូតវត្ថុតាងរូមមាន៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ២ កញ្ចប់ថង់ (កញ្ចប់ធំ១ និងកញ្ចប់តូច១) ម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE -1965 និង ទូរស័ព្ទដៃចាស់១គ្រឿង ។

អធិការខណ្ឌមានជ័យបន្តថា ករណីទី២កើតឡើងកាលពីថ្ងៃទី២៩-០៨-២០១៧ វេលាម៉ោង១៤និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានសហការជាមួយកម្លាំងសាលាសង្កាត់ចាក់អង្រែក្រោម ចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះនៅភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ពេលមកដល់ចំណុចផ្ទះលេខ៧២ ផ្លូវលំ ក្រុមទី៣៥ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពីបទ សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ ៖
ទី១-ឈ្មោះ ង្វៀង យុំាងទី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៧២ ផ្លូវលំ ក្រុមទី៣៥ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ ចៀវ ស្រីរ័ត្ន ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ាស្សាកោសជប់ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ក្នុងនោះយើងបានដកហូតវត្ថុតាងមាន៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ១ កញ្ចប់ថង់ តូច និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង