ស្រ្ដីមា្នក់ត្រូវ ក្មូយស្រីបង្កើតស៊ីដាច់ម៉ូតូ!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្តាល៖ ក្មេងស្រីស្រស់ស្អាតវ័យ១៩ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកទៅស៊ីដាច់)ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០3 ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿ សុខៀ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ចំណែកឯ​ជនសង្ស័យមាន​ឈ្មោះ ហុក ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់តុហាងហេងហេង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ កូនស្រីរបស់ជនរងគ្រោះឈ្មោះហុក លីសួយ អាយុ១៤ឆ្នាំបានជិះម៉ូតូម៉ាកYAMAHA VINOពណ៌ខៀវខ្ចី ស្លាកលេខ កណ្តាល១V២៤៤៥ របស់ជនរងគ្រោះឈ្មោះ សឿ សុខៀ ជាម្ដាយ ទៅផ្ទះជនល្មើសដែលត្រូវជាក្មួបងប្អូនជីដូនមួយយបង្កើត នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ហើយពេលនោះជនល្មើសបានសុំខ្ចីម៉ូតូរងគ្រោះថា ជិះទៅទិញអីហូបបន្តិច
ហើយក៏យកទៅបាត់រហូត។លុះ៤ថ្ងៃក្រោយមក គឺថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលប៉ុស្តិ៍តាខ្មៅធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរ ជនល្មើសបានឆ្លើយដោះសារថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន តែម៉ូតូនោះត្រូវជនមិនស្គាល់អត្តសញ្ញាណបានលួចបាត់ទៅហើយ ពេលដែលខ្លួនជិះមកទិញខោអាវនៅផ្សារតាខ្មៅ។

ជនល្មើសខាងលើ ត្រូវបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង