បុរសម្នាក់បាត់លុយ៤០ម៉ឺនរៀល ក្រោយចូលម៉ាស្សាកោសជប់….!!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ មានរឿងភ្ងាក់ផ្អើលមួយ កាលពីនវេលាម៉ោង ១និង ១០ នាទី យប់រំលងអធ្រាតឈានចូលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០០៤ ស្ថិតក្នុងសង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ ដោយបុរសម្នាក់ ចូលហាងម៉ា ស្សាកោសជប់ តំលៃ១០០​០០រៀល យីហោ ហេង ហេង ហើយចេញមកវិញ គាត់ក៏ឆោឡោថាខ្លួនត្រូវគេយកលុយបាត់អស់ចំនួន ៤០ ម៉ឺនរៀលជាង ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងយប់ ។

ជនរងគ្រោះមានឈ្មោះម៉េងធី ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅ​ជិតទីតាំង​កើតហេតុខាងលើមានស្រុកកំណើតនៅភូមិត្រពាំងឈូកឃុំជ្រលងស្រុកតាំងកោកខេត្តកំពង់ធំ។

តាមការរៀបរាប់របស់ជនរងបានប្រាប់អ្នកយកព័ត៌មានថាមុនពេលកើតហេតុរូបគាត់មានអាការះមិនសូវស្រួលខ្លួនបានមកកោសជប់ដើម្បីអោយស្រួលខ្លួនបន្តិចក្រោយពីកោសជប់រួចរូបគាត់ក៏​បានអោយលុយទៅនារីម៉ាស្សានោះហើយបានដើរចេញពីកន្លែង កោស ជប់មកខាងមុខដោយមានការសង្ស័យបានឆែកការបូកលុយមើលស្រាប់តែបាត់លុយអស៤០ម៉ឺនរៀល។ប្រភពដដែលបន្តថា ភ្លាមៗនោះជនរងគ្រោះក៏បានសាកសួរនាំនារីដែលបានកោសខ្យល់អោយរូបខ្លួន តែនារីម្នាក់នោះបានប្រកែកថា នាងមិនដឹងនោះទេ។

ប៉ុន្តែបុរសដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះ នៅតែប្រាកដថាលុយរបស់ខ្លួនដែលបាត់នោះ គឺត្រូវនារីខាងលើជាអ្នកលួច។ ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករ រវាងជនរងគ្រោះ និងនារីម៉ាស្សាខាងលើ បន្ទាប់មកក៏មានបុរសម្នាក់ដែលជាតំណាងខាងហាងម៉ាស្សា បានចេញមកដោះស្រាយ ដោយព្រមចេញសំណងចំនួន២០ម៉ឺនរៀលឲ្យទៅជនរងគ្រោះដើម្បីបញ្ចប់រឿង តែជនរងគ្រោះមិនព្រមនោះទេ គឺចង់បានលុយគ្រប់ចំនួនដែលបាត់ត្រលប់មកវិញ។ ភ្លាមៗ កម្លាំងសមត្ថកិច្ចផ្នែកអន្តរាគមន៍ បានចុះដល់កន្លែងកើតហេតុ និង ធ្វើការសម្របសម្រួលភាគីទាំងពីរ ហើយបុរសដែលជាតំណាងភាគីខាងហាងម៉ាស្សា បានយកលុយចំនួន១០០ដុល្លារឱ្យទៅជនរងគ្រោះ ទើបជនរងគ្រោះព្រមយកដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយនៅកន្លែងកើតហេតុ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង