នៅសុខៗតារាប្រុសម្នាក់ប្រកាសពេញចិត្ត នី មុនីនាថ ខណៈសាមីខ្លួនមានអាស្រូវ…!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពិតចម្លែកដែលនៅសុខៗតារាប្រុសម្នាក់គឺ លោក ចាន់ ស៊ី បែរមកប្រកាសពេញចិត្តចំពោះតារាស្រីដ៏ល្បីកញ្ញា នី មុនីនាថ ជាច្រើនចំណុច ខណៈគ្មានប្រុសណាហ៊ានចេញមុខសរសើរឬថាស្រលាញ់ពេញចិត្តឡើយ ពីព្រោះសាមីខ្លួនកំពុងរឿងមានអាស្រូវត្រូវបានអតីតគូដណ្តឹងប្តឹងទៅតុលាការចំពោះករណីរំលោភសេចក្តីទុកចិត្ត។

តាមការបកស្រាយរបស់តារាសម្តែងលោក ចាន់ ស៊ី ដែលលាន់មាត់ពេញចិត្តកញ្ញា នី មុនីនាថ រហូតប្រកាសក្តែងៗនោះមកពីលោកកម្រឃើញមានតារាណាអាចធ្វើដូចនាងបាននោះ គឺត្រង់ចំណុច ពេលមុនីនាថ សម្តែងជាតួយំ គឺអាចបង្ហូរទឹកភ្នែកធ្លាក់ជោកថ្ពាល់បានមួយរំពេចតែម្តង ហើយបានជាខ្លួនលោកចាត់ទុក នី មុនីនាថ ពិតជាមានទេពកោសល្យពិសេសអស្ចារ្យជាងតារាដទៃ។

តារាប្រុសម្នាក់នេះបានអះអាងថា “ខ្ញុំគ្រាន់តែស្រលាញ់ពេញចិត្តបងនី មុនីនាថ ចាត់ទុកគាត់ជារៀមច្បងដែលមានទេពកោសល្យសិល្បៈខ្លាំងម្នាក់ ហើយគាត់ក៏មិនចេះវាយឫកពាថាជាអ្នកល្បីទេ។ រឿងឯកជនគាត់យ៉ាងណានោះ ខ្ញុំអត់បានដឹង និងមិនហ៊ាននិយាយទេ ហើយក្រៅពីនី មុនីនាថ ខ្ញុំពេញចិត្តឡោម លក្ខិណា គឺសុទ្ធតែអ្នកសម្តែងខ្លាំងៗដែរ”។

លោក ចាន់ស៊ី បានបញ្ជាក់ថា សម្រាប់តារារៀមច្បង ដែលនាំលោកពេញចិត្តទេពកោសល្យគាត់ខ្លាំងបំផុតនោះ ដែលលោកបានចាត់ជាបងស្រីម្នាក់ នី មុនីនាថ តែម្តង។ លោកនៅតែសរសើរនាងគឺលេងល្អខ្លាំងណាស់ បើថា ចង់ឈុតយំ យំ បានភ្លាម មិនដឹងជាទឹកភ្នែកមកពីណាទេ ហូរភ្លាមមួយរំពេច។ និយាយទៅ នាង (មុនីនាថ) ជា Idol របស់លោក ដែលលោកគិតថាមានទេពកោសល្យខ្លាំងណាស់ មិនងាយតារាណាអាចប្រៀបធៀបជាមួយនាងបាននោះទេ។ លោកស្រលាញ់ពេញចិត្តបងស្រី នី មុន្នីនាថម្នាក់ជាតារាគំរូក្នុងចិត្តរបស់លោក៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង