ឃើញហើយអាណោចអាធ័មណាស់ ម្នាក់ស្លាប់នៅនឹងកន្លែងភ្លាមៗ និងបីនាក់ទៀត…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រៃវែង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧វេលម៉ោង០៦ល្ងាចនៅចំណុចភូមិព្រៃអាស្ទាំង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ ម៉ូតូ១គ្រឿងម៉ាកHONDA C125ពណ៍ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1CT-4456 បើកដោយឈ្មោះ អ៊ិត សារ៉ាត់ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិក្រសាំងទងឃុំអង្គររាជ្យស្រុកព្រះស្តេចខេត្តព្រៃវែង ដោយមានអ្នករួមដំណើរ២នាក់រួមមាន៖

ទី១. ឈ្មោះ ឃិន ឆេន ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិម្រេញ ឃុំបន្ទាយចក្រីស្រុកព្រះស្តេចខេត្តព្រៃវែង។
ទី២. ឈ្មោះ ឈឺន សង្ហា ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិម្រេញ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ ចំណុចខាងលើបានបុកម៉ូតូម៉ាកHONDA C125ពណ៌ខ្មៅគ្មានស្លាកលេខបើកដោយ ឈ្មោះ វ៉ា សី ភេទប្រុសអាយុ៣០ឆ្នាំរស់នៅ ភូមិរការជួរទី១ឃុំបន្ទាយចក្រីស្រុកព្រះស្តេច ខេត្តព្រៃវែងដែលមានទិសដៅបញ្ច្រាស់ហើយបានទៅបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយអ្នកបើកម៉ូតូឈ្មោះ អ៊ិត សារ៉ាត់ ស្លាប់ នៅកន្លែងកើតហេតុ រីឯ៣នាក់ទៀតរងរបួសធ្ងន់ដោយសារមិនបានពាក់មួកសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ផងដែរជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តព្រៃវែងរីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋានដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង