ថៅកែស្រីរូបស្រស់ម្នាក់បើកហាងកាបូបទាន់សម័យ TOPS BRAND


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

(ភ្នំពេញ)៖​ ហាងលក់កាបូប​ ដែលមានឈ្មោះថា​ TOPS BRAND​ បានរៀបចំកម្មវិធី​ បើកសម្ពោធហាងថ្មីជាផ្លូវការ​ និងមានការផ្តល់ជូននូវប្រូម៉ូសិនពិសេស​ មានកាបូបម៉ូដថ្មីទាន់សម័យជាច្រើន​ ដាក់បង្ហាញជូនដល់អតិថិជនដែលតែងតែស្រលាញ់​ និងគាំទ្រហាងនាពេលកន្លងមក។

បើតាមថៅកែស្រី​រូបស្រស់​ រួសរាយរាក់ទាក់​ ហាង​ TOPS BRAND​ និងជាម្ចាស់ក្រុមហ៊ុនផលិតផល​ ម៉ាក​ T&L Natural ​ អ្នកនាង​ លាង​ ធារ៉ា​ បានប្រាប់ឲ្យដឹងថា​ ដោយសារតែមានការគាំទ្រច្រើន​ ពីសំណាក់អតិថិជន​ បានធ្វើឲ្យអ្នកនាង​ ស្វែងរកអ្វីដែលថ្មី​ កាបូបម៉ូដស្អាតប្លែក​ តម្លៃសមរម្យដល់អតិថិជន។

អ្នកនាងបន្តថា​ ហាងកាបូប​ TOPS BRAND​ គឺទទួលបានការគាំទ្រខ្លាំង​ មានអតិថិជនជាច្រើនស្គាល់​ និងគាំទ្រហាង​ ច្រើនឡើងៗជាប្រចាំ​ ក្រោមហេតុផលគុណភាពកាបូប​ តម្លៃ​ ហើយអ្នកនាងជាអ្នកលក់ម្នាក់ដែលស្មោះត្រង់ជាមួយអតិថិជនធ្វើឲ្យពួកគាត់ជឿទុកចិត្ត​ រហូតមកដល់ពេលនេះ។ ដូច្នេះសម្រាប់អតិថិជន​ ដែលចង់មកមើលម៉ូដកាបូបផ្ទាល់នៅហាង​ លោកអ្នកអាចអញ្ជើញមកដោយនៅហាងផ្ទាល់​ មានកាបូបប្រមាណ​ ៥០០-៦០០កាបូប​ សម្រាប់ឲ្យអតិថិជនមកមើលផ្ទាល់។ ហើយក្រៅពីកាបូប​ ហាងក៏មានផលិតផលជាច្រើនទៀតផងដែរ។

លោកអ្នកអាចទំនាក់ទំនង​ ហាងកាបូប​ TOPS BRAND​ និងក្រុមហ៊ុនផលិតលម៉ាក​ T&L Natural​ ​មានលក់ដុំលក់រាយ​ មានកាបូបស្អាតៗតម្លៃសមរម្យ​ តាមរយៈអាស្រយដ្ឋាន​ ផ្លូវ​ 111 ផ្ទះលេខ​ 68សង្កាត់បឹងព្រលឹត​ ខ័ណ្ឌ​ 7មករា​ ភ្នំពេញ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង