នៅថ្ងៃខួបកំណេីត​ Marian Rivera មិនសុំអ្វីច្រេីនទេគ្រាន់តែចង់បានកូនដ៏គួរឲស្រលាញ់ម្នាក់ទៀត ហេីយថែមទាំងហ៊ានទម្លាយពាក្យមួយឃ្លាទៅកាន់ប្តីទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាសម្ដែង​ប្រចាំ​ប្រទេស​ហ្វីលីពីន​ Marian Rivera ខិតជិត​មក​ដល់​ទៀត​ហើយ​ក្នុង​ខែ​សីហា​ខាង​មុខនេះ។ តារា​ស្រី​រូប​នេះ​នឹង​ធ្វើ​ពិធី​នេះ​ជាមួយ​ស្វាមី​សំណព្វចិត្ត​ ហើយ​បើ​តាម​ព័ត៌មាន​បាន​បញ្ជាក់​ថា​ Dingdong ក៏​នឹង​រៀបចំ​ខួប​កំណើត​ខ្លួន​ក្នុង​ខែ​តែ​មួយ​នោះដែរ។

Marian បាន​និយាយ​ច្បាស់​​ៗ​ពី​បំណង​តែ​មួយ​របស់​ខ្លួន​ថា​ នាង​មិន​ចង់​បាន​អ្វី​ផ្សេងទេ​ ក្រៅ​ពី​សុំ​កូន​មួយ​ទៀត​ ។

នងបានថ្លែង​ទៅ​កាន់​សន្និសីទ​កាល​ពី​ពេល​កន្លង​ទៅថា​ តារាស្រីជេីងចាស់​ម្នាក់នេះលើក​ឡើង​ថា​ មាន​កូន​គឺ​ជា​រឿង​ហេតុដ៏អស្ចារ្យ​បំផុត។ វា​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​ផ្ដល់​ឲ្យ​ ស្រប​ពេល​ដែល​មនុស្ស​មួយ​ចំនួន​មិន​ដឹង​ថា​ពេល​ណា​កូន​មក​ចាប់​កំណើត​ ហើយ​លេច​ចេញ​រូបរាង​ដោយ​របៀប​ណា​ មាន​តាំង​ពី​ភ្នែក​ មាត់​ច្រមុះ ត្រចៀក​ មាត់ និង​ផ្នែក​ផ្សេង​ទៀត។

ដោយសារ​ចង់​បាន​កូន​ពេក​ នាង​តែង​និយាយ​លេងសើច​ដាក់​ប្ដី​ថា៖ “បង​នៅ​មាន​របស់​មួយ​មិន​ទាន់​ឲ្យ​អូន! ឲ្យ​អូន​ឲ្យ​ឆាប់​មក អូន​ចង់​ឲ្យ​យើង​មាន​គ្រួសារ​ធំ​ ហើយ​ពួក​យើង​នឹង​ព្យាយាម​ទាំង​អស់​គ្នា”។

ដូច​ប្រិយមិត្ត​មួយ​ចំនួន​បាន​ជ្រាប​ស្រាប់​ Marian គឺ​ជា​កូន​ទោល​ក្នុង​គ្រួសារ​ ហេតុ​នេះ​ទើប​នាង​ដឹង​ពី​អារម្មណ៍​ឯកា​ ថា​ពិបាក​យ៉ាង​ពេល​មិន​មាន​បង​ប្អូន​លេង​ជាមួយ​ដូច​គេ។ សរុប​មក​ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​នាង​ ចង់​បង្កើត​គ្រួសារ​ធំ​មួយ​ខ្លួនឯង៕

 

ប្រភព៖ Team Dantes

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង