នាំមកជូនដោយ៖

ចាស់ៗអស់ហើយ អត់មានគំនិតរកស៊ីផ្លូវល្អហ្មងហ្អី(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនមុខសញ្ញាកាច់ ក ម៉ូតូយ៉ាងសកម្មបាន២នាក់កាលពីកាលពីវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសាលាសង្កាត់សាក់សំពៅ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះទី១ ឈ្មោះ សុខ ភឿន ហៅ ស្វិត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី២ ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោជាមួយកម្លាំងប៉ុស្តិ៍ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ តាមផ្លូវជាតិលេខ២០A ស្ថិតនៅសង្កាត់ទៀនដោយឃើញជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1468 ជិះឌុបគ្នាពីកើតទៅលិច សមត្ថកិច្ចយើងមានការសង្ស័យ ក៏ជិះដេញតាមពីក្រោយ រហូតដល់ចំណុចខាងមុខសាលាសង្កាត់សាក់សំពៅ ស្ថិតនៅភូមិក្រាំងតាផូ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើការត្រួតពិនិត្យ រកឃើញប្រដាប់កាច់សោរ ក ម៉ូតូចំនួន០២ ។

ចំណែកសម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមាន ប្រដាប់កាច់សោរ ក កូនសោរ និងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1468 ។

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង សមត្ថកិច្ចយកមកធ្វើការសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្ត។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង