នាំមកជូនដោយ៖

ទម្លាប់អាក្រក់ទាំង ៨ ដែលធ្វើឲ្យចាស់​មុនអាយុ!!


ទំហំអក្សរ៖ S M L

ភាពចាស់ជាងវ័យ គឺជារឿងដែលមនុស្សគ្រប់គ្នាព្រួយបារម្ភ មិនថាជាបុរស ឫ នារីឡើយ ហើយភាពចាស់ជាងវ័យនេះ មិនត្រឹមតែប៉ះពាល់ដល់ សម្រស់ខាងក្រៅតែម្យ៉ាងទេ ប៉ុន្តែថែមទំាង សុខភាពនៃរាងកាយ អ្នកទៀតផង។ ថ្នំាដែលការពារ ភាពចាស់ជាងវ័យ ត្រូវបានប្រើប្រាស់ជាច្រើន ទស្សវត្សរ៍ មកហើយដើម្បី ពន្យារពេល ភាពចាស់ជាងវ័យ។ ប៉ុន្តែអ្នកដឹងទេថា ទោះបីជាប្រើប្រាស់ថ្នាំ យ៉ាងណាក៏ដោយ ភាពចាស់ជាងវ័យ ដែលចេញពីក្នុងរាយកាយអ្នក នៅតែបន្ត ហើយអ្នកមិនអាចធ្វើអ្វីបានឡើយ ក្រៅពីផ្លាស់ប្តូរទំលាប់រស់នៅប្រចាំថ្ងៃ ដើម្បីកាត់បន្ថយនៃដំនើរការ ទៅរកភាពចាស់ជាងវ័យ ។ ខាងក្រោម គឺជាទម្លាប់មិនល្អ ទំាង ៨ យ៉ាងដែលធ្វើឲ្យមាន ភាពចាស់ជាងវ័យ ដំនើរការកាន់តែលឿន៖

១. កង្វះជីវិតផ្លូវភេទ ៖ តើអ្នកដឹងទេថា ការមានជីវិតផ្លូវភេទល្អ ជាមួយនឹងដៃគួ របស់អ្នកអាច ការពារអ្នកមិនឲ្យចាស់ជាងវ័យទេ? ពិតណាស់ ការមាន ជិវិតផ្លូវភេទគ្រប់គ្រាន់ ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ ពីព្រោះថា ពេលដែលអ្នករូមភេទ រាងកាយរបស់អ្នក បានបញ្ចេញ នូវ សារធាតុគីមី សំខាន់ៗ មួយចំនួន ជាកត្តាធ្វើឲ្យធ្វើប្រព័ន្ធ ប្រសាទដំនើរការល្អ , កាត់បន្ថយភាពតានតឹង និង កាត់បន្ថយអត្រា ការកើតជំងឺមហារីក មួយចំនួនបានទៀតផង។

២. មិនបានប្រើឡេការពារកំដៅថ្ងៃ ៖ ទំលាប់មិនល្អ ដែលអ្នក មិនបានចាប់អារម្មណ៍ មួយទៀតនោះ គឺមិនបានប្រើឡេការពារកំដៅថ្ងៃ ដែលការពារ និង ប្រឆាំង ពីកាំរស្មី  UVB ដែលចេញពីពន្លឺព្រះអាទិត្យ។ ចំនែកស្រ្តីមូយចំនួន បានគិតថា ការផាត់មុខ អាចការពារកំដៅថ្ងៃ បានហើយ ប៉ុន្តែ អ្នកគួរតែចំាបាច់ ប្រើប្រាស់ឡេ ការពារកំដៅថ្ងៃ មួយជាន់ទៀត ទើបជាការប្រសើរ។

៣. មិនបានធ្វើលំហាត់ប្រាណប្រចំាថ្ងៃ ៖ យើងដឹងហើយថា ការធ្វើលំហាត់ប្រាណ ពិតជាផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាងណាស់ សំរាប់សុខភាព ។ យោងទៅតាម របាយការណ៍ជាច្រើន បានឲ្យដឹងថា ការមិនធ្វើលំហាត់ប្រាណ អាចបណ្តាលឲ្យលើសទម្ងន់ ដែលជាហេតុធ្វើឲ្យ មានជំងឺ ដាច់សរសៃឈាមបេះដូង និង ជំងឺតំរងនោមទៀតផង។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើលំហាត់ប្រាណ យ៉ាង ហោចណាស់ឲ្យបាន ៣០ នាទីក្នុង មួយថ្ងៃ ដើម្បី ការពារភាពចាស់ជាងវ័យ និង ពីជំងឺផ្សែងៗ មិនតែប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យអ្នក រស់នៅបានយូរទៀតផង។

៤. គេងមិនបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ គឺជាមូលហេតុចំបងដែល ធ្វើឲ្យអ្នកកាន់តែ មានភាពចាស់ជាងវ័យ ព្រោះថា ពេលដែលអ្នកគេងមិនបាន គ្រប់គ្រាន់ ធ្វើឲ្យមានរង្វង់ភ្នែកខ្មៅ ប៉ុណ្ណោះទេ ហើយមុខមាត់ មិនមានភាពស្រស់ថ្លា ដែលជាចំនុច ដ៏ច្បាស់បំផុត ធ្វើឲ្យអ្នកចាស់ជាងវ័យ ។ ជាមធ្យមមនុស្សគ្រប់រូប គួរតែគេង ឲ្យបាន ៧ ម៉ោង ដើម្បីថែរក្សាទំាងសុខភាព ផ្លូវ ចិត្ត កាយ និង សម្រស់ ផងដែរ។

៥. ព្រួយបារម្ភច្រើនពេក៖ ភាពតានតឹង ពិតណាស់វាធ្វើឲ្យអ្នកទន់ខ្សោយទំាង សុខភាពផ្លូវកាយ និង ផ្លូវចិត្ត ដូច្នេះអ្នកត្រូវតែ ទប់ស្កាត់ ភាពតានតឹង ដើម្បីកុំឲ្យវាមកលាយ លំនឹងជីវិតអ្នក។ តើអ្នកធ្លាប់កត់សំគាល់ ថាអ្នកជាមនុស្សដែលគិតនិង បារម្ភច្រើនពេកទេ? ហើយអ្នក ធ្លាប់យកបញ្ហាតូចមួយ ធ្វើជារឿងធំដែរឫទេ? ប្រសិនបើដូច្នេះមែន អ្នកកំពុងតែ គិតពី បញ្ហាជីវិតឡើង និង ចុះខ្លាំងពេក ហើយ ការបារម្ភ ខ្លាំងពេកនោះហើយ ធ្វើឲ្យអ្នកចាស់ជាងវ័យ កាន់តែលឿន។ ពីព្រោះថាពេលដែល អ្នកមានភាពតានតឹងម្តងៗ អ័រមូនអវិជ្ជមាន ពីរប្រភេទ ដែលបញ្ចេញពេល អ្នកតានតឹងនោះ បានធ្វើឲ្យប៉ះពាល់ ប្រព័ន្ធប្រសាទ និង ធ្វើឲ្យកើនឡើង សំពាធឈាមទៀតផង។ ដូច្នេះដើម្បីបង្ការ កុំឲ្យមានភាពតានតឹងនោះ លោកអ្នកគួរតែព្យាយាម នៅស្ងប់ស្ងាត់ដោយ ធ្វើសមាធិ ឫ ក៏រំងាប់អារម្មណ៍ មួយអាទិត្យឲ្យបានពីរបី ដង នោះអ្នកនឹងមានអារម្មណ៍ និង មុខមាត់ស្រស់ថ្លា ជាមិនខាន ។

៦. មានទម្លាប់ទទូលទានអាហារមិនល្អ៖ ការមិនបានទទួលទាន បន្លែផ្លែឈើគ្រប់គ្រាន់ គឺជាទម្លាប់មិនល្អ ដែលលោកអ្នកគួរតែ ជៀសវាង។ តើលោកអ្នកដឹងទេថា សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលមាននៅក្នុងបន្លែ ផ្លែឈើ អាចការពារ ពី ភាពតានតឹង ដែលបង្ករដោយ រ៉ាឌីកាល់សេរី ដែរឫទេ? ពិតណាស់ រ៉ាឌីកាល់សេរី គឺធ្វើឲ្យស្បែករបស់អ្នក ខូច និង ជ្រួញ ហើយថែមទំាងអាច ធ្វើឲ្យកើតជំងឺ មហារីកស្បែកថែមទៀតផង។ ដូច្នេះ ដើម្បីការពារ មិនឲ្យចាស់មុនអាយុ អ្នកគួរតែទទួលបន្លែ ផ្លែឈើ ឲ្យបានគ្រប់គ្រាន់ ជារៀងរាល់ថ្ងៃ។

៧. មិនបានថែរក្សាស្បែកជាប្រចាំ ៖ ទម្លាប់មិនល្អដែល ធ្វើអ្នកចាស់ជាងវ័យ កាន់តែលឿននោះ គឺ អ្នកមិនបានថែរក្សា ស្បែកជាប្រចំា។ ការថែរក្សាស្បែកមិនមែន មានន័យថាអ្នកត្រូវតែ ប្រើផលិតផល ថែរក្សាស្បែកនោះទេ គឺការថែរក្សាស្បែក ដោយទទួលទានទឹក ឲ្យបានគ្រប់គ្រាន់ ជាប្រចំាថ្ងៃ។ ម្យ៉ាងវិញទៀត អ្នកក៏អាចប្រើប្រាស់ ផលិតផលការពារ មិនឲ្យជ្រួញស្បែកក្រោម ភ្នែកក៏ជាវិធី ម្យ៉ាងដែល កាត់បន្ថយ ភាពចាស់ មុនអាយុ បានផងដែរ។ ប៉ុន្តែអ្នកត្រូវតែជ្រើសរើស ផលិតផលណាដែល សមស្របនឹង ប្រភេទស្បែករបស់អ្នក ទើបធ្វើឲ្យមានលទ្ធផល លឿន។ ដូច្នេះការថែរក្សាស្បែកជាប្រចាំ នឹងកាត់បន្ថយភាពចាស់ជាងវ័យ ហើយ ស្បែកជ្រួញគឺ ជាសញ្ញាដែលច្បាស់បំផុត ដែលអ្នកកំពុងតែ ចាស់មុនអាយុ។

៨.ជក់បារី ៖ ការជក់បារី មិនត្រឹមតែធ្វើឲ្យអ្នក មានសុខភាពមិនល្អ ប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងធ្វើឲ្យ អ្នកចាស់មុនអាយុ ផងដែរ។ ការជក់បារី រយៈពេលយូរឆ្នាំ អាចធ្វើឲ្យធ្មេញ របស់អ្នក ស្រអាប់ចេញជា ពណ៌លឿង មិនតែប៉ុណ្ណោះទេ វាថែមទំាងធ្វើឲ្យស្បែក មានសភាពជ្រៀវជ្រួញ និង បង្កើនអត្រាកើតជំងឺ មហារីកសួត និង មាត់ទៀតផង។

ទំាងនេះ គឺជាទម្លាប់មិនល្អ ទំាង ៨ យ៉ាង ដែលធ្វើឲ្យ លោកអ្នកមានភាពចាស់មុនអាយុ។ ដូច្នេះបន្ទាប់ពីបានអាន នូវទំលាប់មិនល្អទំាង ៨ យ៉ាងនេះហើយ គួរតែរកវិធីកែខៃទម្លាប់ដែល អ្នកធ្លាប់ធ្វើពីមុនមក ដើម្បីការពារភាព ចាស់ជាងវ័យ និង ជំងឺផ្សេងៗ៕

ប្រភព ៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង