ឧកញ៉ាក្មេង ឡេង ណាវ៉ាត់ត្រា ធ្វើបុណ្យដោយសង់ផ្លូវបេតុងជូនប្រជាជនចោមចៅ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

(ភ្នំពេញ)៖ ម្ចាស់មុខជំនួញ អចលនទ្រព្យ និង ជាថៅកែផលិតកម្មកាឡាក់ស៊ី លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានសម្រេចចាយទុនជាង១០ម៉ឺនដុល្លារ ធ្វើផ្លូវមួយខ្សែ ជាកាដូជូនដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់ចោមចៅទី១។

ទស្សនិកជនតែងតែបានឃើញ នៅសកម្មភាពការងារសប្បុរសធម៌ ជាបន្តបន្ទាប់ ដែលម្ចាស់ផលិតកម្ម ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា តែងតែចូលរួមធ្វើ នាពេលកន្លងមក អ្វីដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែ ពេញចិត្តនិងស្រលាញ់ថែមទៀតនោះគឺ ថ្មីៗនេះឧកញ៉ា រូបនេះ បានចំណាយថវិកា ១០ម៉ឺនដុល្លារ ធ្វើផ្លូវមួយខ្សែ កំរាស់១តឹកកន្លះ ផ្លូវមួយខ្សែក្នុងភូមិ ទទឹង៦ម៉ែត្រ កំរាស់១តឹកកន្លះ ឆ្អឹងដែក ស្ថិតនៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទីមួយ ខណ្ឌពោធិ៍សែនជ័យ។

នាពេលកន្លងមក សង្កេតឃើញថា លោកឧកញ៉ាវ័យក្មេងរូបនេះ តែងតែចូលរួមធ្វើការងារសប្បុរសធម៌ ជួយបងប្អូនប្រជាពលរដ្ឋ មិនដែលមើលរំលងការលំបាកណាមួយ ដែលលោកដឹងនោះទេ។ ជាក់ស្តែងថ្មីៗនេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួន ធ្វើផ្លូវឲ្យប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរទៅមកថែមទៀតផង៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង