ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រាន់ទៅដល់ក្រុងព្រះសីហនុភ្លាម បង្កើតធ្វើផ្ទះសំណាក់តម្លៃ១៥ដុល្លារមួយយប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មហាជន​គាំទ្រ​ពេញ​ប្រទេស ផ្ទះ​សំណាក់​តម្លៃ​១០ទៅ២៥ ដុល្លារ ក្នុង​​១យប់ លើ​ទឹក​ដី​ក្រុង​ព្រះសីហនុ និង​​​មាន​នៅ​ក្នុង​បុរី ឡេង ណាវ៉ាត្រា ក្នុង​ពេល​ឆាប់ៗ នេះ​បើ​ផ្អែក​តាម​ការ​​លើក​ឡើងលើ​facebook ផេក​ផ្លូវការ​របស់​ឧកញ៉ា​វ័យ​ក្មេង​ប្រកាស​នៅ​ព្រឹក​នេះ។

ការ​ប្រកាស​​នេះធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​ឧកញ៉ា​វ័យ​ក្មេង​ដែល​កំពុង​តែ​មាន​ប្រជាប្រិយ​រូប​នេះបាន​សម្ពោធ​​​គម្រោង​​​វិនិយោគ របស់​​ខ្លួន​លើ​ផ្ទៃ​ដី​១៥០ហិតាដែល​មាន​ទីតាំង​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិ ទូល​ទទឹង​២ ឃុំ ទូល​ទទឹងស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ចម្ងាយ​ប្រហែល​២០គីឡូម៉ែត្រ​ពី ក្រុម​កំពង់​សោមកាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ជា​មួយ​នឹង​ដៃគូ​ជំនួញ​ម្នាក់​ទៀត។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​សរសេរ​​លើ​ផេក​លោក​​ព្រឹក​នេះ​​ថា” ពេល​ដែល​អញ្ជើញទៅលេង​កំពង់សោម តើ ​ពុក​ម៉ែ បងប្អូន​ចង់​គេងនៅ​ផ្ទះ​​សំណាក់​ក្នុងតម្លៃ​ត្រឹម១០ទៅ២៥ ដុល្លារ​ក្នុង​មួយ​យប់​ដែរ​ឬ​ទេ? បុរី​ឡេងណាវ៉ាត្រា មាន​​បំណង​សង់​ផ្ទះ​សំណាក់​ក្នុង​តម្លៃ​ខាង​លើ នៅ លើ​ទឹក​ដី​ក្រុង​ព្រះសីហនុ ដើម្បី​ជួយ​សម្រួលឲ្យ​​ពុក​ម៉ែ​បង​ប្អូន​ដែល​ចង់​គេ​ង​នៅផ្ទះ​សំណាក់​ក្នុង​តម្លៃ​នេះ ពេលអញ្ជើញ​ទៅ​លេង​សមុទ្រ​ម្ដងៗនោះ។ រូប​ខ្ញុំ រួម​ជា​មួយ​ដៃ​គូរ​របស់​ខ្ញុំ នឹង​លើក​យក​​គម្រោង​នេះ​ទៅ ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត ដើម្បី​រក​ទី​តាំង​ណា​មួយ សមរម្យ​ដើម្បីសាងសង់​ គម្រោង​នេះឡើង ឬ ក៏សង់​នៅ ក្នុង​បុរី​របស់​ខ្ញុំ​ដែល​បាននឹង​កំពុង​ដំណើរ​ការ​លក់​នេះ​តែ​ម្ដង។ បើពុក​ម៉ែ​បង​ប្អូន​គាំទ្រ​នូវ​គម្រោង​នេះ​ សូមមេត្តា ​ជួយ​ផ្ដល់​នូវ​មតិ​យោបល់ផង ! សូម​អរគុណ។” គម្រោង​សាង​សង់​ផ្ទះ​សំណាក់​ធូរ​ថ្លៃ​​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង ស្រប​ពេល​ទី​ក្រុង​ព្រះសីហនុ​ កំពុង​តែ​មាន​អ្នក​វិនិយោគ​ចិន​ជា​ច្រើន​សម្រុក​ចូល​មក​រក​ស៊ី​ជា​ច្រើន​នៅ​ទី​នោះ ហើយ​ធ្វើ​ឲ្យ​តម្លៃ​​ ដី​និង​ផ្ទះ​សំណាក់​នៅ​ទី​នោះ​​ឡើង​តម្លៃ​ថ្លៃ និង​ធ្វើ​ឲ្យ​ប្រជាជន​​ដែល​មាន​ចំណូល​តិច​មិន​ហ៊ាន​ទៅ​លេង។ គ្រាន់​តែ ​បង្ហោះ​ភ្លាម​ធ្វើ​ឲ្យ​ អ្នក​លេង បណ្ដាញ​សង្គម​ជា​ច្រើន បានShare និង Comment ទ្រាំទ្រ​ជា​ខ្លាំង។

​គម្រោង​ខាង​លើ ត្រូវបានលោកឧញ៉ាកវ័យក្មេងរូបនេះបញ្ជាក់ថានឹងសាងសងពិតប្រាកដនិង រៀបចំផ្លូវច្បាប់ឱ្យត្រឹមត្រូវមិន​ធ្វើ​ឲ្យ​ប្រជាជន​ដែល​​មាន​បំណង​ទៅ​លេង​ក្រុង​កំពង់​សោមហើយ​ចង់​បាន​​ផ្ទះ​សំណាក់​ធូរ​ថ្លៃ ខកបំណងឡើយ និង ពិត​ជា​​ងាយ​ស្រួល​ខ្លាំងខណៈ​​​ទីតាំង​នោះ​បុរី​របស់​លោក​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​​ក្រុង​កំពង់​សោម​ឡើយ។មហាជន​សង្ឃឹម​ថា ចំនួន​អ្នក​ទេសចរណ៍​​ជាតិ និង​មាន​ការ​​កើន​ឡើង​វិញប្រសិន​បើ​មាន​ផ្ទះ​សំណាក់​មាន​តម្លៃ​១០ ទៅ ២០ដុល្លារ​ក្នុង​១យប់​កាន់​តែ​ច្រើន​នោះ។

ប្រសិន​បើ អតិថិជន​ចាប់​អារម្មណ៍​លើ​គម្រោង​ដីឡូតិ៍ ​បុរី​ឡេង ណាវ៉ាត្រា​នៅ ក្រុងព្រះសីហនុ ​សូម​ប្រញ៉ាប់​ឡើង​ដី​មួយឡូត៍ចាប់ពី 4950$ ហើយ​កាន់​តែ​អស្ចារ្យ​ក្រុម​ហ៊ុន​​បញ្ចុះតម្លៃ 4000ដុល្លារក្នុងមួយឡូតិ៍ សល់ត្រឹម4950ដុល្លារប៉ុណ្ណោះតំលៃមិនទាន់បញ្ចុះចាប់ពី8950$ឡើងទៅ កក់មុនត្រឹម 50%បង់រំសល់អត់ការប្រាក់ ។ ទំហំ​ដី​មាន​រហូត​ដល់​ទៅ 150ហិចតា និង​ត្រូវ​អភិវឌ្ឈន៍ដីឡូតិ៍ សំរាប់សង់ខុនដូ សំរាប់សង់វិឡានិងសំរាប់សង់ផ្ទះល្វែង ឬសំរាប់សង់រីស៊ត ជា​ដើម។

20m×20m ផ្លូវ បេតុង20mប្លង់ខុនដូ 20mx30m ផ្លូវបេតុង 14m ប្លង់ខុនដូ រីស៊តឬ ឃ្លាំង8.4mx17m ប្លង់វិឡា ផ្លូវបេតុង10m 5m x 20m ប្លង់សំរាប់សង់ផ្ទះជួលផ្លូវថ្មមិច8m4.2x17m. ប្លង់សំរាប់សង់ផ្ទះល្វែង ផ្លូវបេតុង10m ទីតាំងចេញពីផ្សារវាលរេញ ៤គីឡូម៉ែត្រ ជិះតាមផ្លូវជាតិលេខ៤ដល់បង្គោលkm១៨៩បត់ស្ដាំ ភូមិ ទួលទទឹង២ ឃុំទួលទឹង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ។

លេខ​ទូរស័ព្ទ​​ទំនាក់​ទំនង ស067 40 1111/067 42 1111/067 43 1111/067 44 1111/067 45 1111/086 5555 91/070 5555 91/092 333 473/092 333 472។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង