ឧកញ៉ា គាង សេង បកស្រាយរឿងទំនាក់ទំនងជាមួយ K01 មូលហេតុអ្វីបានជា…!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បន្ទាប់ពីមានការផ្សារភ្ជាប់ថាផលិតផលធុងចម្រោះទឹកម៉ាកខេន ដែលនាំចូលផ្ដាច់មុខដោយ ក្រុមហ៊ុន គាង សេង ស៊ីមន អ៊ីនធឺណេសិនណល មានការពាក់ព័ន្ធនឹងK01 ដោយត្រូវមនុស្សមួយក្រុម ដែលមាននិន្នាការគណបក្សមួយ និងជាគូជម្លោះជាមួយលោក K01 ប្រកាសជាធារណៈស្នើអោយឈប់ប្រើប្រាស់ ព្រោះតែចោទថាផលិតផលនេះ ជារបស់K01 ជាជាប់ពាក់ព័ន្ធនឹង K01 នោះ លោក ឧកញ៉ា គាង សេង ម្ចាស់ក្រុមហ៊ុន ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតផលទឹកញរទេពល្បីឈ្មោះ បានចេញមុខប្រតិកម្ម។

លោក និងលោក ជំទាវ ទុយ ស៊ីមន បានបង្ហាញនូវការខកចិត្តចំពោះការយល់ច្រលំដ៏ធំនោះ និងបកស្រាយ ដើម្បីអោយអ្នកបង្ហោះធ្វើអោយប៉ះពាល់ដល់ផលិតផលរបស់ក្រុមហ៊ុន បែងចែកអោយច្បាស់ថា អ្វីជាការគាំទ្រដល់K01 និងអ្វីជាផ្សព្វផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីរបស់ K01។

លោក ឧកញ៉ា គាង សេង អគ្គនាយកក្រុមហ៊ុនបានអះអាងក្នុងវេទិកាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ឧសភា នៅស្នាក់ការក្រុមហ៊ុននៅព្រែកហូរថា លោកមានការខកចិត្តយ៉ាងខ្លាំង ដែលក្រុមគណបក្សប្រឆាំងមួយ មានគំនិតស្អប់ចំពោះបុគ្គល K01 ហើយបានអំពាវនាវអោយពលរដ្ឋខ្មែរទាំងអស់ ឈប់បន្តគាំទ្រផលិតផលរបស់ក្រុមហ៊ុនលោក ជាពិសេសគឺឧបករណ៍ចម្រោះទឹកស្អាតម៉ាកខេនរបស់ក្រុមហ៊ុន ដែលផលិតផលនេះ ក្រៅពីមិនមែនជារបស់K01 ក៏មិនពាក់ព័ន្ធនឹងបុគ្គល K01 នោះដែរ។ លោកថាម្ចាស់គណនេយ្យ ដែលស្អប់លោក K01 ហើយបានចោទឧបករណ៍ចម្រោះទឹកម៉ាកខេន ជារបស់K01 ឬពាក់ព័ន្ធនឹងផលិតផលK01 គឺជាការលាបពណ៌ ដោយសារតែធាតុពិតជាក់ស្ដែង គឺផលិតផលមួយនេះ គឺនាំចូលរបស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនឯកជន ដោយគ្រាន់តែបានដាក់ផ្សព្វផ្សាយក្នុងកម្មវិធីរបស់ K01។

លោកថា ក្រុមហ៊ុនរបស់លោកគ្រាន់តែបានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីបន្តផ្ទាល់របស់K01 បន្ទាប់ពីឃើញកម្មវិធីរបស់លោកមានអ្នកមើលច្រើនប៉ុណ្ណោះ ទើបការប្រកាសស្នើអោយឈប់ប្រើផលិតផលម៉ាកខេន ដើម្បីធ្វើបាបK01 គឺជារឿងមិនគួរមាន។ លោកថាក្នុងនាមលោកជាម្ចាស់ក្រុមហ៊ុន លោកត្រូវសំលឹងមើលកម្មវិធីដែលមានប្រជាប្រិយភាពសម្រាប់ការផ្សព្វផ្សាយ ហើយក្រៅពីកម្មវិធីរបស់ K01 លោកក៏បានផ្សព្វផ្សាយក្នុងកម្មវិធីរបស់អ្នកធ្វើកម្មវិធីល្អៗផ្សេងៗទៀតផងដែរ ដោយមិនគួរស្អប់ ឬគុំគួន ចំពោះបុគ្គល K01 ហើយមកចោទថាផលិតផលដែលផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីរបស់ K01 គឺជាក្រុមហ៊ុនរបស់K01 ឬជាក្រុមហ៊ុនគាំទ្ររបស់សកម្មភាព K01 ហើយអំពាវនាវអោយឈប់គាំទ្រដល់ក្រុមហ៊ុនដែលគ្រាន់តែចូលរួមឧបត្ថម្ភនោះទេ។ លោកថាការប្រកាសអោយពលរដ្ឋឈប់បន្តប្រើធុងចម្រោះទឹកស្អាតម៉ាកខេន មិនខុសពីជំរុញអោយពលរដ្ឋមិនស្គាល់ពីតម្លៃនៃផលិតផលដែលមានប្រយោជន៍ចំពោះសុខភាព និងជំរុញអោយផលិតផលដែលមានដែលបាននាំចូលក្នុងបំណងលើកកម្ពស់ដល់សុខភាពរបស់ពលរដ្ឋ ត្រូវបានគេមើលរំលងនោះទេ។

លោកឧកញ៉ា គាង សេង បន្តថា ផលិតចម្រោះទឹកម៉ាកខេន គឺជាផលិតផលចម្រោះទឹកកម្រិតអន្តរជាតិមកពីប្រទេសឥណ្ឌា ដោយផលិតផលមួយនេះ មានសមត្ថភាពខ្លាំងដោយអាចចម្រោះទឹកកង្វក់មិនថាមានមេរោគ ឬកំទេចកាកល្អិតអោយឆ្លងកាត់បានទេ។ ជាក់ស្ដែងសូម្បីតែ ស្រា ភេសជ្ជៈ និងទឹកសមុទ្រជាដើម អោយតែឆ្លងកាត់ម៉ាស៊ីនចម្រោះទឹកនេះ នឹងក្លាយជាទឹកស្អាត មានអនាម័យគ្មានមេរោគ១០០ភាគរយ។ ផលិតផលនេះ លោកថាមានរន្ធចម្រោះតូចជាងសសៃសក់ដល់រាប់សិបដង ទើបគ្រួស និងកំទេចកំទីមេរោគទាំំងឡាយ ដែលមាននៅក្នុងទឹកមុនការឆ្លងកាត់កន្លែងចម្រោះ មិនអាចហូរច្រោះឆ្លងកាត់បានទេ ដែលលោកបានហៅការនាំចូលផលិតផលនេះមកកាន់ទីផ្សារកម្ពុជាថា ជាការរួមចំណែកជួយដល់សង្គម ពោលគឺកុំអោយមានពលរដ្ឋប្រឈមនឹងការទទួលទានទឹកកង្វក់មានមេរោគ ដែលខ្វះអនាម័យ។ មកទល់ពេលនេះ ក្រុមហ៊ុនរបស់លោកបាននាំចូលផលិតផលម៉ាកខេនពីប្រទេសឥណ្ឌាមកកាន់កម្ពុជា មិនតិចជាង៦០មុខនោះទេ ដោយក្នុងនោះរួមមាន ឧបករណ៍ចម្រោះទឹកសមុទ្រជាទឹកស្អាត ធុងចម្រោះទឹកធម្មតាជាទឹកស្អាត និងម៉ាស៊ីនក្រឡុកទឹកផ្លែឈើដែលច្រោះមកចេញជាសារជាតិគ្មានមេរោគជាដើម ដែលម៉ាស៊ីនទាំងនេះ សុទ្ធតែមានប្រយោជន៍ចំពោះសុខភាព។

ក្រុមហ៊ុនក៏បាននាំចូលផលិតផលព្យាបាលភ្នែកម៉្ញូប ឧបករណ៍ម៉ាស្សាភ្នែក និងឧបករណ៍សម្អាតបន្លែផ្លែឈើជាដើមផងដែរ ទើបលោកយល់ថា បើគ្រាន់តែក្រុមហ៊ុនរបស់លោកចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីរបស់K01 ហើយដោយសារតែស្អប់K01 ស្រាប់តែស្នើអោយឈប់ប្រើផលិតផលដែលចូលរួមឧបត្ថម្ភក្នុងកម្មវិធីនោះ គឺជារឿងមិនស្របគ្នា។ យ៉ាងណាមិញ លោកថាមិនទាន់អាចដកស្ពុនស័រចេញពីកម្មវិធីរបស់លោក K01 នោះឡើយទេ ដោយសារតែមុនផ្សព្វផ្សាយ ក្រុមហ៊ុនលោក និងក្រុមហ៊ុនរបស់លោក K01 ក៏មានកុងត្រាពីរយៈពេលផ្សព្វផ្សាយជាមួយគ្នា៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង