ជាការពិតណាស់!!​ មានតែក្នុងប្រទេសកូរ៉េ តែប៉ុណ្ណោះ ដែលមានចំណុចពិសេសៗ ទាំងអស់នេះ!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កូរ៉េខាងត្បូង ៖ បើនិយាយពី ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េខាងត្បូង រឿងដំបូងដែលប្រិយមិត្តជាច្រើនគិតដល់ គឺការទៅទស្សនាការប្រគុំតន្រ្តី ការញ៉ាំគ្រឿងសមុទ្រយក្សស្រស់ៗនៅ Busan ហើយក៏ ទៅញ៉ាំរសជាតិ គីមឈីពិតៗ នៅក្នុងហាងអាហារ កណ្ដាលទីក្រុងសេអ៊ូល។

ជាការពិតណាស់ ទាំងនេះសុទ្ធសឹងតែជា អ្វីដែលអ្នកបានជួប ពេលទៅដើរលេងកំសាន្តនៅប្រទេសកូរ៉េ។ យ៉ាងណាមិញ មានជាច្រើនយ៉ាងទៀត ដែលកាន់តែផ្ដល់ភាពងាយស្រួល ក្នុងការរស់នៅ របស់ជនជាតិកូរ៉េបច្ចុប្បន្ន ក៏ដូចជាអ្នកដំណើរ។

ក្នុងនោះដែរ វាក៏ជាដំណឹងល្អ សម្រាប់អ្នកដែលមានគំរោង ចង់ទៅដើរលេងកម្សាន្ត នៅទីនោះផងដែរ។

សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមនេះ

១ រថយន្តក្រុង និងរថភ្លើងសាធារណៈ មានផាសុខភាព និងភាពងាយស្រួល សម្រាប់អ្នកដំណើរ

២ មានបន្ទប់ទឹកនៅគ្រប់ស្ថានីយ រថភ្លើងក្រោមដី

៣ អ្នកអាចញ៉ាំអាហារ និងផឹកភេសជ្ជៈបាន នៅលើរថយន្តក្រុងសាធារណៈ

៤ មានការដឹកជញ្ជូនរាល់ថ្ងៃ សម្រាប់ទំនិញអនឡាញ ដែលអ្នកបានបញ្ជាទិញ

៥ ងាយស្រួលក្នុងការ រកម្ហូបអាហារសម្រាប់បរិភោគ គ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយចំណាយតិច

៦ ល្បឿន Internet លឿនបំផុតនៅលើពិភពលោក

៧ អាចទុកសម្ភារៈមានតម្លៃ នៅកន្លែងសាធារណៈ ដោយមិនចាំបាច់បារម្ភ

៨ អាចទិញរបស់របរបាន ដោយមិនចាំបាច់គិតថ្លៃសេវានិងពន្ធ

៩ វាមានសុវត្ថិភាព ក្នុងការដើរលេងនៅពេលយប់

 

១០ មានឪកាសជួបផ្ទាល់ ជាមួយតារាចម្រៀងកូរ៉េល្បីៗ 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង