ស្អាតៗណាស់! ឥឡូវមានខ្យងចម្រុះពណ៌ទៀត…..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ចិន៖ យើងធ្លាប់បានឃើញហើយនូវកូនមាន់តូចៗ គួរឲ្យស្រលាញ់ដែលមានពណ៌ចម្រុះ ទាក់ភ្នែក ត្រូវបានដាក់លក់លើទីផ្សារ ទាំងក្រៅស្រុក និងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពេលនេះកាន់តែប្លែកជាងមុនទៅទៀត ដោយសត្វខ្យង ចម្រុះពណ៌ មានលេចវត្តមានឡើងនៅប្រទេសចិន។

យោងតាមសារព័ត៌មាន CGTN សត្វខ្យងដែលមានពណ៌ចម្រុះផ្សេងៗពីគ្នា ត្រូវបានគេដាក់លក់ក្នុងទីក្រុង Chengdu ខេត្តស៊ីឈួន  ភាគនិរតីប្រទេសចិន ហើយមានក្មេងៗជាច្រើនបានទិញវា យកទៅធ្វើជាសត្វចិញ្ចឹម។

យោងតាមកាសែត Chengdu Business Daily បានឲ្យដឹងថា សត្វខ្យងដែលមានពណ៌ប្លែកៗនេះត្រូវបានដាក់លក់ ១ក្បាលក្នុងតម្លៃ ៥ដុល្លារ ហើយបុរសជាអ្នកជំនួញម្នាក់ បាននិយាយថា ក្នុងរយៈពេល១ខែ គាត់អាចលក់ខ្យងទាំងនេះ បានចំនួន ៥០០ក្បាល។

តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសត្វសាស្រ្ត ក្នុងតំបន់ខាងលើ បានថ្លែងថា ខ្យងទាំងនោះមិនមែនកើតមកមានពណ៌បែបនេះពីធម្មជាតិទេ គឺវាត្រូវបានមនុស្សចាក់សារធាតុម្យ៉ាងចូលទៅក្នុងខ្លួន។

ប្រភពបន្តថា ខ្យងទាំងនោះជាប្រភេទខ្យង Achatina fulica វាមានប្រភពមកពីទ្វីបអាហ្រ្វិក  ហើយជាទូទៅត្រូវបានគេហៅថា ខ្យងយក្ស Achatina fulica។ ខ្យងប្រភេទនេះ ជាសត្វចង្រៃដែលអាចបង្កការគំរាមកំហែងដល់ដំណាំនៅតំបន់អាស៊ី៕

ប្រភព : CGTN

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង