មិនយឺតទេមើលទៅ៖ បានជារបាំងថ្មពុះចែកទ្រូងផ្លូវ៣កង់បើុងដូចសំឡីរីឯ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនហើយមិនបានប្រុងប្រយត្ន័ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តហោះគង លើរបាំងថ្ម បែកចង្កៀងនិងកាងមុខមួយចំហៀងខាង ឆ្វេងទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ សំណាងអ្នកបើក បររងរបួសស្រាល។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ១និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ខែកញ្ញាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងចក្របារី ស្ថិតនៅក្នុងភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាក ហាយព្រីតពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-6062 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្នល់ទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិ លេខ២ ក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញ ទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ចំណែករថយន្តហោះផ្លោងទៅគងលើរបាំងថ្ម បែកស្តុបនិងកាងមុខចំហៀងខាង ឆ្វេងរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ភ្លាមៗអ្នកបើក បរបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ត បង្កនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងរួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ មកធ្វើការវាសវែងយករថយន្តទៅរក្សាទុកនៅការិលយ័ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង