នាំមកជូនដោយ៖

មិនគួរអោយជឿ!!! រឿងចម្លែកៗទាំង ១០ ដែលកើតមានតែនៅក្នុង ប្រទេសចិនប៉ុណ្ណោះ!!!


ទំហំអក្សរ៖ S M L

ចិន៖ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នា មកតាមដានរឿងរ៉ាវប្លែកៗមួយចំនួនក្នុងប្រទេសចិន ហើយជាពិសេស ប្រហែលជាគ្មានអ្នកធ្លាប់ដឹងពីមុនមកនោះទេ!

ចង់ដឹងយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

I. ត្រីឆ្លាម និងក្រពើ ត្រូវបានគេដាក់លក់ “ទាំងមូល” នៅក្នុងផ្សារទំនើប។ 

II. ប៉ូលិស ប្រើប្រាស់ក្ងានជាជំនួយ ជំនួសសត្វឆ្កែ ពីព្រោះពួកគេជឿថា ក្ងាន មានខ្សែភ្នែកល្អ និងឥរិយាបថហ៊ាន ជាងសត្វឆ្កែ។

III. ទីក្រុងមួយចំនួន របស់ចិន មានដាក់លក់ “ក្តាមរស់” ក្នុងទូម៉ាស៊ីន (Vending machines) តាមស្ថានីយ៍រថភ្លើងក្រោមដី។

 IV. នៅក្នុងប្រទេសចិន រាល់ពេលស្ទះចរាចរណ៍ អ្នកអាចទូរស័ព្ទជួលសេវាកម្ម មនុស្សពីរនាក់មក ដោយម្នាក់នៅចាំឡានឲ្យអ្នក និងម្នាក់ទៀតជូនអ្នកធ្វើដំណើរតាមម៉ូតូ។

V. ហាងតែ Teabucks ដែលមានលក់តែក្តៅ និងត្រជាក់គ្រប់ប្រភេទ តែគេជឿថា វាជាហាងចម្លងតាមហាងកាហ្វេ Starbucks របស់អាមេរិក។

VI.​​​ មនុស្សមួយចំនួនលួច និងលក់សាកសព ក្នុងតម្លៃរាប់ពាន់ដុល្លារ ដល់ក្រុមគ្រួសារ ដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍ ជូនសាច់ញាតិនៅលីវណាម្នាក់ ដែលស្លាប់ទាំងវ័យក្មេង។

VII. ដោយសារតែប្រទេសចិន ជាប្រទេសដែលមានផ្សែងពុលខ្លាំង សឹងតែពាសពេញផ្ទៃប្រទេស ទើបពួកគេមានលក់ ខ្យល់បរិសុទ្ធធម្មជាតិ ជាកំប៉ុង ហើយថែមទាំងមាន ប្រភេទក្លិនផ្សេងៗគ្នាជាច្រើនថែមទៀត។

VIII. ប្រជាជនចិន មានកសិដ្ឋានចិញ្ចឹម កន្លាត សម្រាប់យកទៅប្រើប្រាស់ក្នុងការផលិតថ្នាំ។ ជាពិសេស វាជាការងារ ដែលអាចរកចំណូលបានច្រើនណាស់ សព្វថ្ងៃនេះ។

IX. ទីផ្សារអចលនទ្រព្យ (ផ្ទះ) របស់ប្រទេសចិន មានសន្ទុះស្ទុះលឿនខ្លាំងពេក រហូតមានការកើនឡើង ទីក្រុងខ្មោច និងផ្សារខ្មោច យ៉ាងច្រើនក្នុងប្រទេស។

X. អស្ចារ្យបំផុត គឺប្រទេសនេះ មានព្រៃថ្ម អាយុកាល ២៧០ លានឆ្នាំមកហើយ និងត្រូវបានអង្គការ UNESCO ចាត់ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ៕

ប្រភព : Bright Side

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង