មិន​ច្បាស់​ថា​មក​ពីភ្លៀង​ខ្លាំង​ឬ​ក៏​មក​ពី​សំណង់​អន់​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មាន​ករណីបាក់វេរ៉ងដាផ្ទះធ្លាក់សង្កត់បណ្ដាលឲ្យ​ស្លាប់​ម្នាក់និង​របួសធ្ងន់ម្នាក់ កើតឡើង​កាលពី​​វេលាម៉ោង ៣ និង ៣០​នាទី ថ្ងៃទី២១ ខែ​កញ្ញា​ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​​ ស្ថិត​នៅចំនុច​ផ្លូវបេតុង ក្រុមទី៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធ៍សែនជយ័ រាជធានីភ្នំពេញ​។

ជនរងគ្រោះទី១​ឈ្មោះ កែវ វណ្ណដានេ ភេទស្រី អាយុ១៣​ឆ្នាំ មុខរបរសិស្ស ដែល​មាន​ទី​លំនៅ​បច្ចុប្បន្ន ស្នាក់នៅភូមិកើតហេតុ(ស្លាប់) ទី២​ឈ្មោះ កូវ គឹមស៊្រាន ភេទស្រីអាយុ១៤​ឆ្នាំ មុខរបរសិស្ស ដែល​មាន​ទី​លំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៣៩២ ក្រុមទី៨ ភូមិចំកាឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធ៍សែនជយ័ រាជធានីភ្នំពេញ រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យកាល់ម៉ែត្រ។

បើតាម​ការ​រៀប​រាប់​របស់​សាក្សីនៅកន្លែងកើតហេតុ​បានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងមួយមេធំ ហើយ​បន្ទាប់​ពី​បាន​រាំងទៅ​វិញ​ពេលនោះ​ជនរងគ្រោះ២​នាក់​​​បានដើរទៅរកក្ដាម ពេលមក​ដល់មុខផ្ទះកើតហេតុ​ក៏ត្រូវ​វេរ៉ងដា ផ្ទះធ្លាក់សង្កត់ស្លាប់ម្នាក់ និងរបួស​ធ្ងន់​ម្នាក់​តែម្ដង។​ បច្ចុ​ប្បន្ន​សព​ត្រូវបានប៉ូលីស​ជំនាញប្រគល់ទៅឲ្យ​ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រី​ឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ពាក់​ព័ន្ធ​និង​ករណី​នេះ​ផង​ដែរ​មាន​មតិ​មហា​ជន​ជា​ច្រើន​បាន​ធ្វើ​ការ​រិះ​គន់​ដល់​ម្ចាស់​សំណង់​ ដោយ​ថា​ការ​សាង​សង់​ដោយ​គ្មាន​បទ​ដ្ឋាន​ត្រឹម​ត្រូវ​ដែល​បណ្តាល​ឲ្យ​សំណង់​ផ្ទះ​នេះ​មិន​មាន​ភាព​រឹង​ម៉ាំ​៕​ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង