នឹកស្មានមិនដល់!!​ ផ្ទះឈើនៅលើកោះធម្មតាមួយសោះ មានតម្លៃដល់ទៅជិត…..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អាមេរិក៖ ផ្ទះឈើសាមញ្ញមួយដែលមានតម្លៃដល់ទៅជិត ៥លានដុល្លារអាមេរិក  វាពិតជាមិនថោកទេ ប៉ុន្តែផ្ទះមួយនេះវាពិតជាមានលក្ខណៈពិសេសច្រើន ទើបធ្វើឲ្យផ្ទះនៅលើកោះនេះមានតំលៃថ្លៃយ៉ាងដូច្នេះ។

ផ្ទះឈើមួយដែលគេសាងសង់ឡើងលើផ្ទៃដីជាង ១,១ ហិចតាជាមួយនឹងទំហំផ្ទះ ៣៨៧១ម៉ែត្រការ៉េ កសាងឡើងតាំងពីឆ្នាំ ១៩៧២មកម្ល៉េះ នៅលើកោះតូចមួយឈ្មោះថា Thimble ស្ថិតនៅក្នុងរដ្ឋ Connecticut។ វាមើលទៅពិតជាផ្ទះដ៏គួរឲ្យចង់រស់នៅសម្រាប់មនុស្សចូលចិត្តភាពស្ងប់ស្ងាត់តែម្តង។

បើទោះបីជាផ្ទះនេះមានអាយុកាលជាង ១០០ឆ្នាំក៏ដោយ តែវាត្រូវបានគេរចនាសាជាថ្មីម្តងទៀត ជាមួយនឹងការតុបតែងយ៉ាងល្អឥតខ្ចោះ បូកផ្សំនឹងគ្រឿងសង្ហារឹមទំនើបៗ ទាន់សម័យទៀតនោះ គឺបើសិនជាយើងឃើញហើយ ប្រាកដជាមិនអាចទប់ចិត្តចង់ទៅរស់នៅជាមិនខានឡើយ។

នៅខាងក្រៅ វាមានរានហាលមួយ  វាលស្មៅ និងអាងទឹកមួយ។ ចំណែកនៅខាងក្នុងផ្ទះវិញ គឺមានកន្លែងចម្អិនអាហារ កន្លែងញ៉ាំអាហារ ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ បន្ទប់អានសៀវភៅ បន្ទប់ហាត់ប្រាណ បន្ទប់គេង៤ និងបន្ទប់ទឹក៣ ផងដែរ។

 សូមប្រិយមិត្តទស្សនារូបភាពខាងក្រាមនេះ ទាំងអស់គ្នា៖

តើប្រិយមិត្តចង់ទៅរស់នៅផ្ទះមួយនេះដែលឬទេ?

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង