មិនទាន់ដឹងអីផងមានអ្នក Jailbreak iOS 11 Beta បាន​បាត់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប៉ុន្មានខែទៀតទើប iOS 11 ដាក់​ឲ្យ​ប្រើ​ប្រាស់ជាផ្លូវការ ដោយ​បច្ចុប្បន្ន​នេះគេអាចប្រើ iOS 11 ប្រភេទសាកល្បង។ ប៉ុន្តែ​មិន​ទាន់​ដឹង​អី​ផង​ស្រាប់​តែ​មាន​អ្នក​អាច Jaibreak iOS 11 ប្រភេទ Beta បាន​បាត់​ទៅ​ហើយ។

ក្រុម​អ្នក​ស្រាវជ្រាវកម្រិតសុវត្ថិភាពមួយក្រុមបានបង្ហាញពីការ Jailbreak iOS 11 Beta ជំនាន់ទីពីរ ក្នុង​កម្មវិធីសន្និសីទសុវត្ថិភាពទូរសព្ទប្រចាំឆ្នាំ ២០១៧ ដែល​ធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។ ក្រៅពីមានការ Jailbreak លើ iOS 11 Beta 2 គេក៏ឃើញមានការ Jailbreak លើ iOS 10.3.2 ផងដែរ។

ក្រៅពីបានបង្ហាញពី iPhone ដែលបាន Jailbreak នេះ ក្រុមអ្នកស្រាវជ្រាវមិនបានផ្ដល់ព័ត៌មានលម្អិតដទៃ​អ្វី​ផ្សេងឡើយ។ យ៉ាងណាក្ដីវាជារឿងគួរឲ្យចាប់អារម្មណ៍មួយដែលពេលនេះមានអ្នកអាចបំបែកកម្រិតសុវត្ថិភាពប្រព័ន្ធ​ប្រតិបត្តិការជំនាន់​ចុង​ក្រោយ​របស់ Apple បាន៕

ប្រភព៖​ sabay

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង