មិនគួរសោះ! នាយរងប៉ុស្តិ៍ជ្រោយចង្វារ ស្រវឹងស្រាឈរនោមមាត់ទន្លេក៏ដួលធ្លាក់ចូលក្នុងទឹកបាត់ស្រមោល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មន្រ្តីប៉ូលីសនាយករងប៉ុស្តិ៍ជ្រោយចង្វារ ស្រវឹងស្រាឈរបាញ់នោមមាត់ទន្លេ បែជាងោកដួលផ្កាប់ធ្លាក់ចូលទៅក្នុងទឹកទន្លេ លង់លិចបាត់រកមនុស្សមិនទាន់ឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅខាងក្រោមស្ពានជ្រោយចង្វារចាស់ ត្រើយខាងកើត ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះមានឈ្មោះ សាយ សឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជាមន្រ្តីនគរបាលប៉ុស្តិ៍ជ្រោយចង្វារ មានទីលំនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះចូលចិត្តហូបស្រាជាប្រចាំ ហើយមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ ស្ថិតក្នុងសភាពស្រវឹងស្រា បានដើរទៅ បត់ជើងតូច នៅមាត់ទន្លេ ក្បែរគោលដៅប្រចាំការ ស្រាប់តែងងឹតវិលមុខងោកធ្លាក់ចូលទៅក្នុងទឹកទន្លេ លិចបាត់ ដែលទឹកកំពុងឡើងហូរខ្លាំង បង្កឲ្យផ្អើលឆោឡោ ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ។

ក្រោយកើតហេតុ ភ្លាមៗ ត្រូវបាន ពលរដ្ឋ សមត្ថកិច្ច នាំគ្នាចុះមុជតាមរាវរក តែមិនឃើញ ។

តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះឈរបាញ់នោម បែមុខទៅមាត់ទន្លេ ស្រាប់តែងោកធ្លាក់ ដួលផ្កាប់មុខ លង់លិចចូលក្នុងទឹកទន្លេបាត់ បង្កឲ្យភ្ញាក់ផ្អើល នាំគ្នាជួយអន្តរាគមន៍ភ្លាមៗ តែរកមិនឃើញ ខណៈដែលស្ថានភាពទឹក កំពុងឡើង ហើយហូរខ្លាំង៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង