មិនពិបាក​ទៀត​ទេ iPhone ជាប់ Lock ក្រៅ​ប្រទេស អាច​ដោះ​បានយ៉ាង​ងាយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ទូរសព្ទ​ iPhone ជាប់​ Lock ក្រៅ​ប្រទេស ត្រូវ​ដោះស្រាយ​របៀប​ណា? នេះ​ជា​ចម្ងល់​ថ្មី​មួយ​ទៀត​ដែល​ប្រិយមិត្ត​បាន​សាកសួរ​មក​ក្រុម​ការងារ Sabay Tech។ មាន​វីធី​ពីរ​យ៉ាង​ជា​ដំណោះស្រាយ នេះ​តាម​បទពិសោធន៍​​ដែល Sabay ធ្លាប់អនុវត្ត​​កន្លង​មក។​

១.វិធី​ដោះ (Unlock iPhone) តាម​រយៈ​វិបសាយ​បរទេស

Sabay ស្គាល់​គេហទំព័រ​មួយ http://ifoneunlock.com ដែល​មាន​ផ្តល់​សេវា​ Unlock ទូរសព្ទ​ជាប់​កូដ​ក្រៅ​ប្រទេស​មិន​ថា​តែ iPhone និង​ពពួក Android មួយ​ចំនួន។​ ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើ​ការ​ជាប់​កាត​ធនាគារ​ជាមួយ​គេហទំព័រ​នោះ ហើយ​សូម​ធ្វើ​ការ​អាន​បញ្ជាក់​គ្រប់​លក្ខខណ្ឌ​ជា​មុន បើ​ចង់​សាកល្បង​ដោះ​ដោយ​ខ្លួន​ឯង។​

-> ចូល​ទៅ​គេហទំព័រ http://ifoneunlock.com/imei/productsandservices.html
-> ឆែក​មើល​មួយ​តង់​សិន ដើម្បី​ដឹង​ថា​ iPhone ជាប់ Lock របស់​ក្រុមហ៊ុន​ណា
-> ចុច​ត្រង់​ពាក្យ GSX Check iPhone and iPad (Full Report) ដោយ​វា​មាន​សេវា​យឺត​និង​លឿន​ឆ្លើយ​តប​មក​អ្នក​វិញ

-> ក្រោយ​ដឹង​ជាប់​ Lock ក្រុមហ៊ុន​ណា​ហើយ (ឧទាហរណ៍: AT&T របស់​អាមេរិក)
-> ចុច​លើ​ប្រភេទ USA Networks ហើយ​រើស​យក​រយៈ​ពេល​ដោះ​ណា​មួយ ដែល​អ្នក​គិត​ថា​ស័ក្ដិសម​ទទួល​យក​បាន ព្រោះ​បើ​កាន់​តែ​លឿន ​វា​កាន់​តែ​ថ្លៃ


(*បញ្ជាក់:កន្លែង​បញ្ចប់​កន្ទុយ​ Clean មិន​អាច​ដោះ​បាន​ទេ តម្លៃ​ដោះ​ស្តង់ដារ​លើស​ពី ១០ ដុល្លារ​ឡើង​ទៅ)

-> សូម​អាន​និង​បំពេញ​តាម​លក្ខខណ្ឌ​បែបបទ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ធ្វើ​ការ​ដោះ
២.ការ​ប្រើ​ទ្រនាប់​ជើង​ស៊ីម

តាម​តម្លៃ​ដោះ​របស់​ក្រុមហ៊ុន​ខ្លះ មាន​ថ្លៃ​ដល់​ខ្ទង់​ជាង ១០០ ដុល្លារ​ឯ​ណោះ កត្តា​នេះ​ហើយ​ជំរុញ​ឱ្យ​អ្នក​ប្រើ​ដែល​ខ្វះខាត​ថវិកា​ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​ទ្រនាប់​ជើង​ស៊ីម​ ដោយ​នៅ​តាម​ហាង​ជួសជុល​ទូរសព្ទ​រមែង​មាន​លក់ ដោយ​តម្លៃ​ខ្ទង់ ១៥ ទៅ ៣០ ដុល្លារ។ យើង​អាច​ប្រើប្រាស់​បាន​ដូច​ទូរសព្ទ Unlock អ៊ីចឹង​ដែរ ឆែក​លុយ​បាន ប្រើ​អ៊ីនធឺណិត​បាន ប៉ុន្តែ​រឿង​សេវា​រាង​អន់​បន្តិច​ទៀត​សោត​។ ការ​ដោះដូរ​ស៊ីម​អាច​ជា​ជួប​បញ្ហា​បន្តិច​បន្តួច។

សរុប​មក​សម្រាប់​ដំណោះស្រាយ​បង្ហាញ​នេះ គ្រាន់​តែ​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​បន្តិច​បន្តួច​របស់ Sabay ប៉ុណ្ណោះ ហើយ​បើ​ប្រិយមិត្ត​មាន​ចម្ងល់​ឆ្ងល់​ត្រង់​ណា ឫ​ទាក់ទង​បញ្ហា​ផ្សេង​ទៀត សូម​ធ្វើ​ការ​ Comment នៅ​ខាង​ក្រោម។

ប្រភព : សប្បាយ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង