មិនតិចកញ្ចប់ទេ! នរគបាលប៉ុស្ដិ៍ព្រែកប្រាបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីពួកគេបាន…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន១៤កញ្ចប់តូចត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកប្រាធ្វើការឃាត់ខ្លួន យកមកសាកសួរ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី៣០ខែកក្ដដាឆ្នាំ២០១៧ នៅចំណុចផ្លូវចូ់លវត្តកំសាន្តស្ថិតក្នង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះ នោ រ៉សេត ភេទប្រុស អាយុ៣៧ មុខរបរមិនពិតប្រកដ ស្នាក់នៅផ្ទះលេខ ៦៣ភ៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងម្នាក់ទៀតមានឈ្មោះ ប្រុស សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិប្រកដ ស្នាក់នៅផ្ទះជួលអត់លេខ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក ឡូ ភារម្យ នាយប៉ុស្តិ នគរបាលព្រែកប្រាបានអោយដឹងថា កម្លាំងរបស់លោកបានជិះម៉ូតូល្បាតតាមគោលដៅក្នុងមូលដ្ឋានខណៈមកដល់ចំណុចកើតហេតុខាងលើបានជួបជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឆាលី ពណ៌ទឹកបុិច គ្មានស្លាកលេខដោយមានការសង្ស័យបានហៅអោយឈប់ធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន១៤កញ្ចប់តូចលាក់ទុកក្នុងការបូបដៃក៏ធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសុំណុំរឿងដើម្បីបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង