គ្មាននរណាចង់ទេ! ទិញឡានថ្មីបានមួយថ្ងៃ ប្រល័យជីវិតម្តាយជារាងរហូត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពោធិសាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបើកឡានចូលផ្ទះ ហើយម្តាយមកបើកទ្វាអោយ ក៏ច្រលំជាន់ហ្គាថែមបុកម្តាយខ្លួនឯងស្លាប់យ៉ាងអណោចអាធ័ម ដែលធ្វើឲ្យខ្លួនមានវិបត្ដិសារីយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់នេះ តែគ្មានអ្នកណាម្នាក់ចង់ឲ្យវាកើតឡើងនោះទេ តែធ្វើមិចវាជារឿងអចេតនា គ្រោះថ្នាក់មើលមិនឃើញនោះទេ។ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលឡើងនៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ ដែលស្ថិតនៅ សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់។

បើតាមប្រភពបានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះ គឺទើបតែទិញបានចំនួយមួយថ្ងៃទេ ហើយខណៈពេលដែលមកដល់មុខរបងផ្ទះ ម្តាយក៏បានមកបើកទ្វាអោយ ភ្លាមនោះស្រាប់តែកូនច្រលំជាន់ហ្គាថែមស្មានតែហ្រ្វាំងក៏ជ្រុលទៅបុកម្តាយខ្លួនឯងស្លាប់យ៉ាងអណោចអធ័ម។ នេះគ្រាន់តែជាព័ត៌មានបឋម ដោយយោងតាមគណនីហ្វេសប៊ុក Vily Long ដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុន សូមរង់ចាំព័ត៌មានលំអិត៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង