ប្រហែសមិនបានមែន! កម្មករផលិតពូកដុតកម្ទេចពូកឆេះសន្ធោសន្ធៅផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្មកររបស់សិប្បកម្មផលិតពូកមួយកន្លែង បានដុតកម្ទេចពូកជាច្រើន ដោយមិនខ្លួនមិនបានចាំមើលនិងពន្លត់ក៏បានរាលដាលឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧

ស្ថិតនៅឃ្លាំងមួយកន្លែងតាមបណ្ដោយផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍អគ្គីភ័យនេះឃើញមានរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ ចំនួន ០២គ្រឿងនិងប្រើប្រាស់បាញ់ពន្លត់ទាំង២គ្រេឿងតែម្ដងទើបរលត់ជាស្ថាពរនៅវេលាម៉ោង ០៨និង៤០នាទី ហេតុការណ៍គ្រោះអគ្គីភ័យនេះបណ្ដាលអោយខូចខាត់របស់ប្រើប្រាស់មួយចំនួន តែមិនរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋទេ។

សូមបញ្ជាក់ផងដែរករណីអគ្គីភ័យនេះបង្កឡើងដោយការធ្វេសប្រហែសរបស់ម្ចាស់សិប្បកម្មបណ្តោយអោយកម្មករដុតកម្ទេចពូកបណ្តាលអោយឆេះសន្ធោសន្ធៅតែម្តងដោយគ្មានការប្រុងប្រយ័ត្ន។

ចុងក្រោយអាជ្ញាធរសំណូមពរសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយបានល្អបំផុតចំពោះបញ្ហាភ្លើងផ្សែងនេះដើម្បីបញ្ជៀសកុំអោយកើតមានទ្បើងអោយសោះ ព្រោះបើមានការធ្វេសប្រហែសតែបន្តិចគឺខូចខាតខ្លាំងណាស់ មិនមែនតែទ្រព្យសម្បត្តិរបស់ខ្លួន ទេអាចប៉ះពាល់ដល់អ្នកដទៃទៀត៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង