ឆេះទៀតហើយ​! ដោយសារតែរឿងលុយពីរពាន់រៀលសោះ អាចធ្វើឲ្យផ្ទះដ៏ធំមួយឆេះខ្ទេច


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល៖ ផ្ទះមួយខ្នងជួបសំណាងល្អភ្លើងឆេះតែក្តាជញ្ជាំងមួយចំហៀង ចំណែកផ្ទះមួយខ្នងទៀតត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ នៅសល់តែធ្យូងនិងផេះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមនគរបាលបានបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ ជំហានដំបូង សង្ស័យទុស្សេចរន្តភ្លើង តែតាមពិត បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវជាក់ស្តែងនោះ មកពីកូនប្រុសសំណព្វចិត្ត ឈ្មោះ មាស សារ៉ាក់ អាយុ២២ឆ្នាំ សង្ស័យបែកថ្នាំ សុំលុយម្តាយ ឈ្មោះ អ៊ុំ សឿន ចំនួន២០០០រៀលមិនបាន ឡើងទៅលើផ្ទះជីដូន ខ្ទាស់គន្លឹះជាប់ ចាក់សាំងបំរ៉ុងដុតសម្លាប់ខ្លួនឯង តែត្រូវបានសាច់ញាតិ ធាក់ទ្វារចូលទៅជួយ យកជនរងគ្រោះចេញ ហើយភ្លើងបន្តឆាបឆេះរាលដាល ពេញផ្ទះ ឆេះម៉ដ្ឋមួយខ្នង ហើយរាលដាលផ្ទះអ្នកជិតខាងមួយខ្នងទៀត សំណាងល្អ ពលរដ្ឋក្បែរខាងជួយជះបាញ់ទឹក ទើបឆេះតែក្តាជញ្ជាំងអស់មួយចំហៀង ។

ផ្ទះដែលភ្លើងឆេះខ្ទេច ទំហំ៥.៥ម៉ែត គុណ ៧.៥ម៉ែត ផ្ទះឈើប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ យាវ ស៊ន ភេទស្រី អាយុ៨១ឆ្នាំ ត្រូវជាជីដូនរបស់ជនបង្ក។ ចំណែកផ្ទះមួយខ្នងភ្លើងឆេះតែជញ្ជាំង ទំហំ៧ម៉ែត គុណ ៩.៥ម៉ែត ផ្ទះឈើប្រក់ស័ង្កសី មានម្ចាស់ផ្ទះឈ្មោះសៀង ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ។

ហេតុការណ៍ខាងលើ ត្រូវបាន កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យ របស់ស្រុកកៀនស្វាយចេញទៅជួយអន្តរាគមន៍។ ក្រោយកើតហេតុ ជនបង្កត្រូវបាននគរបាលចាប់ខ្លួនយកទៅអធិការដ្ឋានស្រុក ដើម្បីចាត់ការទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង