រឿងអីញ្ចឹងសោះ! ប្តឹងប្តីថាប្រើអំពើហិង្សាទៅលើខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ផ្ទុះរឿងផ្អើលឆោឡោចោមរោមងឿងឆ្ងល់ពេញភូមិ បន្ទាប់ពីស្រ្តីម្នាក់ស្រែកឡូឡាឡាំប៉ា ចោទប្រកាន់ទៅលើបុរសជាកម្មករសំណង់ម្នាក់ ថាប្រើអំពើហិង្សាទៅលើខ្លួនទម្រាំដឹងរឿងផ្អើលពលរដ្ឋ សមត្ថកិច្ចចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ក្នុងស្ថានភាពផ្ទុះជម្លោះ បុរសនិងស្រ្តីខាងលើ ភាគីសងខាង មិនត្រូវឲ្យបានស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថា ភាគីខាងស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ខោអាវ នៅផ្សារព្រៃទា សង្កាត់ចោមចៅ តែស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃសិលា សង្កាត់កាកាប ។ ចំណែកភាគីខាងប្រុស គ្រាន់តែដឹងថា មានអាយុ៣៥ឆ្នាំ មុខរបរ ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងជំលោះ ភាគីសងខាងហាក់បីដូចជាចង់លាក់លៀមមិនហ៊ានទម្លាយរឿងឲ្យដឹង ។ បើតាមអ្វីដែលទទួលបាន តាមភាគីខាងប្រុស បានឲ្យដឹងថា ស្រ្តីខាងលើ ជាអតីតប្រពន្ធហេងស៊យ បានគ្នាជាប្តីប្រពន្ធ ទាំងមិនបានរៀបការ អស់រយៈពេល៣ឆ្នាំកន្លងមកហើយ ។ បុរសដដែលបន្តទៀតថា ការរស់នៅជាប្តីប្រពន្ធឥតខាន់ស្លា គ្មាមេបាចាស់ទុំណាដឹងឮទទួលស្គាល់ឡើយ រស់នៅរួមបន្ទប់ រួមខ្នើយ ជាមួយគ្នាបានរយៈពេល២ឆ្នាំ ពុំមានកូនជាចំណងស្នេហឡើយ ។ ស្នេហាហេងស៊យមួយនេះ រស់នៅជាមួយគ្នាមិនពេញមុខ មិនពេញច្បាប់ មិនយូរប៉ុន្មាន ក្រោយពីបាត់បង់ភាពផ្អែមល្ហែម ដល់ដំណាក់កាលជូរ។ អ្នកទាំងពីររស់នៅទីទៃពីគ្នា ខាងស្រីស្នាក់នៅបន្ទប់ផ្សេង រីឯខាងប្រុសស្នាក់នៅបន្ទប់ផ្សឹង អស់រយៈពេល១ឆ្នាំមកហើយ ក៏ប៉ុន្តែទោះជាការរស់ ស្នាក់នៅផ្សេងគ្នាយ៉ាងណាក៏ដោយ ភាគីខាងស្រីនៅតែមានកូនចិត្តមួយ បង្គប់ទៅនឹងសេចក្តីស្នេហា យប់ណាក៏ដូចយប់ណា ភាគីខាងស្រី រន្ទោករន្ទោល ទោរទន់ទៅរកតែខាងប្រុស អតីតស្វាមីដដែល រហូតដល់ ភាគីខាងប្រុសសោះអង្គើយ ម្យ៉ាងល្វើយនឿយហត់នឹងការងារសំណង់ផង ពោលគឺជាការងារប្រើកម្លាំងបាយសុទ្ធ មានកម្លាំងកំហែងឯណាគ្រប់គ្រាន់ នឹងផ្តល់ភាពកក់ក្តៅទៅឲ្យខាងស្រីនោះ។ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីអតីតប្រពន្ធ មករកប្តីដល់បន្ទប់ជួលដូចសព្វដងតែនួនល្អងខកចិត្ត ដោយប្តីមិនមានកម្លាំងនិងពេលវេលាគ្រប់គ្រាន់មកនែបនិត្យនាង ក៏កើតជាទំនាស់សម្តី ធ្វើឲ្យខាងស្រីខឹង ស្រែកប្តឹងចោទថាប្តីប្រើអំពើហឹង្សាមកលើខ្លួនទៅវិញ បង្កឲ្យពលរដ្ឋ ក្បែរខាងងឿងឆ្ងល់ ចោមរោមមើល រហូតដល់មានការអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបចុះទៅសួរនាំ និងពិនិត្យជាក់ស្តែងពុំមានឃើញស្លាកស្នាមរបួសអ្វី ទៅតាមការចោទរបស់ភាគីខាងស្រីឡើយ ។

តែបើតាមភាគីខាងស្រីវិញ ពេលដែលកំពុងផ្ទុះជម្លោះ សម្តីញាំុងញ៉ែតដាក់អតីតស្វាមី គ្រាន់តែក្រឡេកឃើញអ្នកសារពត៌មានចុះទៅដល់កន្លែងកើតហេតុ ពាក់មួកសុវត្តិភាពបិទជិត មិនអនុញាតិឲ្យឃើញមុខ ទុកតែខ្លួនឲ្យថត ទោះជាសុំការបំភ្លឺជុំវិញរឿងប្រេះឆាស្នេហាក៏មិនបាន គ្រាន់តែឲ្យដឹងត្រឹម ក្នុងន័យចោទប្រកាន់ ថាប្តីវាយធ្វើបាប ទើបខ្លួនទ្រាំលែងបាន ។តែការបំភ្លឺ ការចោទប្រកាន់របស់ស្ត្រីខាងលើ ត្រូបានប្រជាពលរដ្ឋ ខ្លះដាក់ការសង្ស័យនិងសន្និដ្ឋានថា មកពីប្តីខ្វះការនែបនិត្យ ទើបខាងស្រីឡាំប៉ា កើតឡើងបែបនេះ។ តែទោះបីជាយ៉ាងណាក្តី ក្រោយពីកម្លាំងសមត្ថកិច្ចចុះទៅសម្របសម្រួល កាលបើភាគីខាងណាមួយ មិនសុខចិត្ត រស់នៅមិនចុះសម្រុងគ្នាយ៉ាងណានោះ សម្ថកិច្ចសម្រេចលើចិត្តឲ្យភាគីទាំងពីរ ទៅដោះស្រាយគ្នានៅសង្កាត់កាកាបពេលក្រោយ តែដោយឡែកចំពោះការចោទប្រកាន់ថាប្តីប្រើអំពើហឹង្សានោះ ពិនិត្យជាក់ស្តែងពុំមានស្លាកស្នាមរបួសអ្វីទាំងអស់ ទើបនគរបាលណែនាំឲ្យអ្នកទាំងពីរចាំនាំគ្នាទៅជួបមន្រ្តីសង្កាត់វិញ ទើបភាគីទាំង២ដើរចេញរៀងៗខ្លួនបាត់ទៅ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង