រត់លែងរួចហើយ! ជនសង្ស័យបួននាក់ត្រូវ សមត្ថកិច្ចឃាត់ចាប់ខ្លួនពីបទ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ដែលសុទ្ធសឹងតែជាកម្មករ កម្មការិនី រោងចក្រ និងអ្នករត់ម៉ូតូឌុប ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ រួមនិងសម្ភារៈមួយចំនួនទៀត។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលគ្មានលេខ ក្នុង ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ ទី១មានឈ្មោះ ឈុន ឆាយ ហៅលាវ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ជនសង្ស័យទី២ឈ្មោះ ពៅ បញ្ញា ហៅ ណែត ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យទី៣ឈ្មោះ ឡេង តូច ហៅទូច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងជនសង្ស័យទី៤ឈ្មោះ សុខ ជា ហៅពេជ្រ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ថង់ធំល្មម ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន សម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-5245 ចំនួន១គ្រឿង
ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-0706 ចំនួន១គ្រឿង និងកាបូបស្ពាយខៅបយចំនួន១។

មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវឈានទៅដល់ការកំណត់មុខសញ្ញាជនសង្ស័យបាន រហូតដឹកនាំកម្លាំងចុះទៅបង្រ្កាបជាក់ស្ដែងនៅចំណុចផ្ទះជួលខាងលើតែម្តង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ យកមកធ្វើការសាកសួរ។ ក្រោយពីការសាកសួរជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានស្គាល់់ពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត ដែលជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ក៏ដឹកនាំកម្លាំងបន្តចុះទៅបង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានម្នាក់បន្ថែមទៀតតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង