មិនតិចទេគ្រឿងញៀនជិតមួយគីឡូ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី២នាក់ រួមនិងថ្នាំញៀនចំនួនជិត១គីឡូ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ បង្ក្រាបកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី ១១ កក្កដា ២០១៧ ចំណុចផ្ទះជួលជាន់ទី២ច្រកចូលបូរីហាតិច ស្ថិតក្នុងសង្កាត់ព្រែកប្រារ ខណ្ឌច្បារអំពៅ។

ក្នុងប្រតិបត្តការនេះសម្ថកិច្ចដកហូតបានវត្ថុតាងរួមមានថ្នាំញៀនជិត១គីឡូ ជញ្ជីង២ និង ម៉ូ១គ្រឿងជនសង្ស័យ២នាក់ប្រុសស្រី ទី១ឈ្មោះ លាងអេងតាយភេទប្រុស អាយុ៣១ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ លីលិន ភេទស្រីអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។
បច្ចុប្បន្នជនសង្ស័យ និង ថ្នាំញៀនជិត១គីឡូត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌកសាងសំណុំរឿងបញ្ចូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង