គ្មានគុកដាក់ទេច្រើនណាស់! ជនជាតិចិនជាង២៣១នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនជាតិចិនមួយក្រុមរហូតជាង២៣១នាក់ក្នុងនោះស្រី២៨នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី មានការចូលរូមពីនគរបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខុនដូមួយកន្លែងគ្មានលេខ ក្បែរផ្សារទួលគោក ផ្លូវលេខ៥៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន ជនជាតិចិនប្រុសស្រីខាងលើនេះចំនួន២៣១នាក់ និងដកហូតសម្ភារៈជាច្រើន ដែលពួកគេទុកសម្រាប់ប្រើប្រាស់ បទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet ផងដែរ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង