គ្រោះថ្នាក់មើលមិនឃើញមែន! បើកម៉ូតូលឿនពេកទៅបុកគោឆ្លងផ្លូវបាក់កស្លាប់នៅនឹងកន្លែង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនពេកមិនប្រយត្ន័ជ្រុលទៅបុកសត្វគោមួយក្បាលបណ្ដាលបោកក្បាលទៅនឹងថ្នល់បាក់កស្លាប់ភ្លាមៗយ៉ាងគួអោយអាណោចអាធ័ម។ ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៧
ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងនៅចំនុចភូមិ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ឈិត ពេជ្រពន្លឺ ភេទប្រុសអាយុ១៧ឆ្នាំមុរបកម្មករជាងដែកស្នាក់នៅភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ។ យោងតាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកវ៉ែវពណ័ខ្មៅបើកពីជើងទៅត្បូងខណៈមកដល់ចំនុចកើតហេតុខាងលើស្រាប់តែមានសត្វគោមួយក្បាលកំពុងដើរឆ្លងផ្លូវពេញទំហឹងបណ្ដាលបោកក្បាលបាក់កស្លាប់ក្នុងថ្លុកឈាម។​ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុបានធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅតំកល់ទុកនៅវត្តសែនសុខធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង