គ្រោះថ្នាក់មើលមិនឃើញមែន! បុរសម្នាក់ខំបើកម៉ូតូឆ្លងស្តុបយ៉ាងលឿនតែមិនផុតត្រូវរថយន្តមិនស្គាល់ម៉ាកបុកបណ្តាលឲ្យ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូឆ្លងស្តុបលឿនពេកខ្វះការប្រុងប្រយត្ន័ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ជាប់និងប៉ុស្តិ៍ទឹកល្អក់៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៏ខៀវពាក់ស្លាកលេខភ្នំពេញ1FX-6789ជិះតាមផ្លូវ២៥៧ទិិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឆ្លងស្តុបបត់ឆ្វេងមកផ្លូវ១៨២ក្នុងល្បឿងយ៉ាងលឿង ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកតាមផ្លូវ១៨២ទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យជនរងគ្រោះផ្លោងចេញពីម៉ូតូបោកផ្ទប់នឹងថ្នល់រងរបួសធ្វន់ ត្រូវបានរថយន្តក្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបាលមូលរដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុក្ខនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣រងចាំសាច់ញាត្តិមកទទួលត្រឡប់យកទៅផ្ទះវិញ៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង