NICE TV ជ្រើសរើសគូស្នេហ៍ល្អ ដែលបង្ហាញការតស៊ូស្រលាញ់គ្នា ក្នុងកម្មវិធី “កូនក្រមុំឆ្នើម”


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាសម្តែង តារាចម្រៀង និងពិធីករប្រុសស្រីល្បីឈ្មោះ៥រូបត្រូវបានជ្រើសរើសជាគណកម្មការផ្តល់ពិន្ទុក្នុងកម្មវិធីសិល្បៈបែបស្នេហាមួយឈ្មោះថា”កូនក្រមុំឆ្នើម” របស់ទូរទស្សន៍ក្រសួងមហាផ្ទៃNice Tv។ ក្រុមតារាទាំងនេះត្រូវបានមហាជនចាត់ទុកថាជាសិល្បៈករមានឈ្មោះល្បី ធ្លាប់មានប្រវត្តិស្នេហាផ្អែមល្ហែម និងមិនធ្លាប់ឆ្លងកាត់រឿងអាស្រូវ។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសប្រកាសសម្ពោធបញ្ចាំងកម្មវិធី<<កូនក្រមុំឆ្នើ>>ជាផ្លូវការកាលពីរាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅ អាគារព្រីនស៍ហូឌីងគ្រុប កោះពេជ្រ ក្រោមវត្តមានភ្ញៀវកិត្តិយស និងសិល្បៈកររាប់រយនាក់ចូលរួម។ សិល្បករទាំង៥រូបមានដូចជាសិល្បករជើងចាស់ និងជាអ្នកនិពន្ធភាពយន្តអ្នកស្រី សក្តិ សាកេត  តារាសម្តែង និងជាគូស្នេហ៍ល្បីឈ្មោះអ្នកនាងគង់ ច័ន្ទស្រីមុំ និងលោក គីម សីហា  ពិធីករ និងជាអតីតហ្វេស៊ី លោក ជា វណ្ណរិទ្ធ និងតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា អ៊ី វ៉ា។ ពួកគាត់នឹងផ្តល់ពិន្ទុចំពោះគូស្នេហ៍ចុងក្រោយ១០គូក្នុងកម្មវិធីប្រកួតប្រជែងខាងលើ ក្រោយពីគូស្នេហ៍ចំនួន៣០គូដែលបានដាក់ពាក្យ និងត្រូវបានជ្រើសរើសចូលរួមប្រកួតដោយបានបង្ហាញចែករំលែកពីបទពិសោធន៍ស្នេហា និងបង្កើនភាពផ្អែមល្ហែមទៅកាន់ទស្សនិកជន។ គណកម្មការទាំអអស់សុទ្ធតែបង្ហាញពីអារម្មណ៍រំភើបចិត្ត និងកោតសរសើរចំពោះកម្មវិធីសិល្បៈបែបគូស្នេហ៍ពិតៗលើកដំបូងនៅកម្ពុជា ព្រោះតែវាបានចែករំលែក បទពិសោធន៍ស្នេហា និងរុញច្រានជីវិតស្នេហាពួកគេកាន់តែមានន័យ មានក្តីសុខសុភមង្គល។

តំណាងមជ្ឈមណ្ឌលកម្សាន្តព្រីនម៉ាណ័រស៍ ដែលជាអ្នកឧត្ថម្ភធំចំពោះកម្មវិធីនេះបានលើកឡើងថា ចូលរួមចំណែកចែករំលែកក្ដីស្នេហាស្រស់ត្រកាល មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ បានចង់បង្កើតជាសួនកម្សាន្តនាទីក្រុងភ្នំពេញ និងរមណីយដ្ឋានលំហែកាយដែលប្រជាជនកម្ពុជាចូលចិត្តបំផុត ពួកគេសង្ឃឹមថាអាចអោយមជ្ឈមណ្ឌលកម្សាន្តមួយនេះក្លាយជាទីកន្លែងសាក្សីនៃស្នេហាស្រស់ត្រកាលនៅកម្ពុជាកាន់តែច្រើនថែមទៀត។ មជ្ឈមណ្ឌលកម្សាន្តព្រីនម៉ាណ័រស៍ នឹងបញ្ចប់ ហើយដាក់បង្ហាញនៅខែតុលាឆ្នាំនេះ ដល់ពេលនោះនឹងមានកន្ត្រកវិលខ្ពស់ជាងគេបំផុតនៅកម្ពុជា សួនទឹកកម្សាន្តខ្នាតធំ ទីលានស្រាបៀរ ទីលានប្រណាំងរថយន្តKart នឹងបរិក្ខារ បរិវេណថ្មីៗផ្សេងទៀតដាក់បង្ហាញផងដែរ ។

តំណាងរូបនេះបានបញ្ជាក់ថា រាត្រីវគ្គផ្ដាច់ព្រ័ត្រនៃ កម្មវិធីកូនក្រមុំឆ្នើម នៃមជ្ឈមណ្ឌលកម្សាន្តព្រីនម៉ាណ័រស៍ នឹងប្រព្រឹត្តទៅនៅក្រោមកន្ត្រកវិលថ្មី ចុងក្រោយនឹងជ្រើសរើសយក កូនក្រមុំឆ្នើម ម្នាក់នោះ អោយគាត់ និងមនុស្សជាទីស្រលាញ់របស់គាត់ទទួលបានការរៀបចំពិធីជប់លៀងមង្គលការដ៏រ៉ូម៉េនទិចបំផុត និងបន្ទប់ស្នាក់នៅលំដាប់VIP ដោយឥតគិតថ្លៃ។ ក្រៅពីគណកម្មការក្នុងនោះដែរកម្មវិធីក៏បានប្រកាសអំពីវត្តមានពិធីករតំណាងកម្មវិធីគឺកញ្ញា ដួង ម៉ានិច និងលោក ថៃ អតិជាតិបុត្រ ដែលជាដៃគូស្នេហាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនផងដែរ។

សូមបញ្ជាក់ដែរថា ចាប់ពីរាត្រីថ្ងៃទី០៨ ខែកញ្ញានេះ ស្ថានីយទូរទស្សន៍ណាយស៍ធីវី( Nice Tv) បាននិងកំពុងចាក់ផ្សាយ១២សប្ដាហ៍ជាប់ៗគ្នា នៅរៀងរាល់ល្ងាចម៉ោងប្រាំបីយប់ថ្ងៃអាទិត្យ ព្រមទាំងជួបជាមួយ និងជជែកជាមួយទស្សនិកជននៅលើបណ្ដាញសង្គមធំៗដូចជាFacebook និងTikTokជាដើម។ ក្នុងចំណោមគូស្នេហ៍ដែលបានចុះឈ្មោះចូលរួមជាច្រើនគូ មានគូស្នេហ៍ចំនួន៣០គូត្រូវបានជ្រើសរើសមកចូលរួមចែករំលែកបទពិសោធន៍ស្នេហា និងចូលរួមប្រកួត។ អ្នកឈ្នះប្រចាំសប្តាហ៍មួយគូនឹងត្រូវជ្រើសរើសឲ្យចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត និងឆ្លងកាត់ការផ្តល់ពិន្ទុពីគណកម្មការខាងលើផងដែរ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង