លោក ញ៉ែម សុគន្ធ បាន​រងរបួស​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍កាលពីយម់មិុញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង១១ និង៥០ នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ដោយមាន​រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​ងផ្លូវ​យ៉ាង​ពេញទំហឹង​ធ្វើ​ឱ្យ​បាក់​អស់​៣​កង់ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ដែល​ស្គាល់​ថា ជា​តារា​សិល្បៈ​ឈ្មោះ ញ៉ែម សុគន្ធ បាន​បើករថយន្ត​ម៉ាក Toyota Highlander មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​មកដល់ចំណុចកើតហេតុ ដោយ​មិនដឹង​មាន​មូល​ហេតុអ្វី ស្រាប់តែ​គេ​ឃើញរថយន្ត​របស់លោក ញ៉ែម សុគន្ធ បាន​រេ​ចង្កូត​ទៅបុក​ក្បាលនាគកណ្ដាលទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាល​ឱ្យតារាសម្ដែងរូបនេះ រងរបួស​ធ្ងន់ ដោយបាន​ហោះ​ប្លោង​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាមៗ។ ចំណែក​រថយន្ត​វិញ បាន​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់ និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈ​របាំង​ថ្ម​ជាច្រើន​កង់​បាន​បាក់​របាត់រប៉ាយ។

ក្រោយ​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​សង​សំណង​នៃ​ការ​ធ្វើ​ឱ្យ​    ខូចខាត​នូវ​ទ្រព្យ​សម្បត្តិ​​រដ្ឋ​តាម​ផ្លូវច្បាប់​៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង