ញ៉ាក់សាច់!! ខួបលោកយាយវ័យ ១០៧ឆ្នាំ លេងសុទ្ធតែក្បួនរថយន្តទំនើបៗ និងមនុស្សម្នាជាច្រើនឈរហែហម (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អាមេរិក៖ ស្រ្តីវ័យចំណាស់ ១០៧ឆ្នាំ បានរៀបចំធ្វើពិធីគំរប់ខួបរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលេងសុទ្ធតែក្បួនរថយន្តទំនើប និងមនុស្សម្នាឈរហែហមយ៉ាងច្រើនកុះករតាមដងផ្លូវ។

លោកយាយ Myda Lewis មកពីទីក្រុង Stillwater រដ្ឋ Oklahoma សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ថា ជាស្រ្តីដែលមានវ័យចំណាស់ជាងគេបង្អស់ប្រចាំតំបន់ មកទល់ពេលនេះឈានចូល ១០៧ឆ្នាំហើយ។

លោកយាយ  Myda Lewis ត្រូវបានគេរាយការណ៍ថា គាត់តែងតែមានក្តីស្រមៃ ចង់ជិះរថយន្តស៊េរីទំនើប ពោលគឺ ឡានបើកដំបូល នៅក្នុងទីសាធារណៈអមដោយក្បួនដង្ហែ ស្ថិតក្នុងទិដ្ឋភាពដ៏រីករាយមួយ។

ប៉ុន្តែនៅពេលនេះ ក្តីស្រមៃដ៏ធំធេងរបស់លោកយាយ Myda ក៏បានក្លាយជាការពិត បន្ទាប់ពីរូបគាត់បានស្នើសុំជំនួយការពេទ្យម្នាក់ (នៅមណ្ឌលមនុស្សចាស់) ថារូបគាត់ពិតជាចង់បានបែបនេះខ្លាំងណាស់ នៅក្នុងមួយជីវិតរបស់គាត់នេះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅទីបំផុតខាងមន្ទីរពេទ្យក៏បានខិតខំសហការណ៍ រៀបចំបង្កើតឲ្យមានគម្រោងនៃកម្មវិធីនេះឡើង យ៉ាងពិសេសបំផុត សម្រាប់នៅក្នុងខួប ១០៧ឆ្នាំ របស់លោកយាយ Myda Lewis

គេក៏បានបង្កើតជាក្រុមមួយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីស្វែងរកអ្នកចូលរួមស្ម័គ្រចិត្តនៅក្នុងពិធី ខណៈមានមហាជនជាច្រើន ពិសេសអ្នករស់នៅក្នុងតំបន់បានសម្ដែងការរីករាយបំផុត ចំពោះការចូលរួមឈរហែហមនៅតាមដងផ្លូវនេះ ដើម្បីជាការគោរពយ៉ាងខ្ពង់ខ្ពស់មួយ ដល់លោកយាយ Myda Lewis ជាមនុស្សដែលមានវ័យចំណាស់ជាងគេបង្អស់នៅក្នុងតំបន់។

ប្រភពដដែលបន្តថា នៅក្នុងថ្ងៃដ៏ពិសេសនោះ ផ្លូវប្រសព្វចំនួន៥ ត្រូវបានបិទចរាចរណ៍ ដើម្បីរៀបចំក្បូនដង្ហែរថយន្ត និងមនុស្សម្នាជាច្រើនឈររង់ចាំហែហម អបអរសាទរដល់លោកយាយ Myda Lewis

ជាក់ស្តែង តាមរយៈរូបភាព និងវីដេអូឃ្លីប ដែលត្រូវបានគេថត និងបង្ហោះចែកចាយ លើបណ្តាញសង្គម គេឃើញលោកយាយ Myda Lewis បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតផ្កាឈូកខ្ចី អមដោយមកុដនៅពីលើក្បាល វ៉ែនតាធំ និងមានពាក់ខ្សែឆៀង ឬក្រណាត់ឆៀងពណ៌.ស ដោយមានសរសេរអក្សរបញ្ជាក់ពីអាយុរបស់គាត់ ១០៧ឆ្នាំ មិនចាញ់បរវកញ្ញា អង្គុយនៅក្នុងរថយន្ត Mercedes ពណ៌ទឹកប្រាក់បើកដំបូល នៅក្នុងក្បួនដង្ហែ ថែមទាំងមានម៉ូតូធំ និងឡានប៉ូលិសជិះតាមការពារ មិនចាញ់វណ្ណៈអភិជន ខណៈឯមនុស្សម្នាជាច្រើនរយនាក់ ដែលរស់នៅក្នុងតំបន់ ឈរអមសងខាងផ្លូវ ស្រែហ៊ោកញ្ជ្រៀវ និងបានជូនពរដល់លោកយាយ Myda Lewis នៅក្នុងថ្ងៃកំណើតរបស់គាត់ផងដែរ ៕

សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង