ញ៉ាក់សាច់!! សួនសត្វមួយកន្លែង លេងសុទ្ធតែដាក់ពស់ថ្លាន់ ម៉ាស្សាឲ្យភ្ញៀវទេសចរ (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ហ្វីលីពីន៖ សួនសត្វមួយកន្លែង នៅឯប្រទេសហ្វីលីពីន ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន ក្រោយអនុញ្ញាតឲ្យភ្ញៀវអាចសម្រាកលំហែកាយបាន ដោយមានជំនួយការពិសេស គឺសត្វពស់ថ្លាន់ជួយម៉ាស្សាជូន។

សួនសត្វខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Crocodile Park មានទីតាំងស្ថិតនៅក្នុងទីក្រុង Davao ប្រទេសហ្វីលីពីន។

ប្រាកដណាស់ សម្រាប់ភ្ញៀវទេសចរដែលមានភាពរឹងមាំ ក្លាហានមិនខ្លាចសត្វ អាចអញ្ជើញទៅសាកល្បងគេងម៉ាស្សាជាមួយនឹងសត្វពស់ថ្លាន់ (ប្រភេទ Burmese Python) ដែលមានទម្ងន់ ៥០គីឡូក្រាម ដាក់ឲ្យវារពេញលើខ្លួនប្រាណគួរឲ្យស្រៀវឆ្អឹងខ្នង ប៉ុន្តែនៅទីនោះក៏មានការជួយតាមមើលពីបុគ្គលិក ដោយពុំចាំបាច់បារម្ភពីសុវត្ថិភាពឡើយ។

បើយោងតាមប្រភពសារព័ត៌មាន និងតាមការអះអាងពីបុគ្គលិកនៅសួនសត្វខាងលើនេះ បានឲ្យដឹងថា ពស់ថ្លាន់ប្រភេទ Burmese Python នេះវាពិតជារួសរាយរាក់ទាក់ខ្លាំងណាស់ ហើយវាក៏ដឹងយ៉ាងច្បាស់ពីមនុស្សយើងដែរ។

ដោយសារតែ ពស់ថ្លាន់នេះ វាមានធាតុត្រជាក់ ដូច្នេះការដាក់ពួកវាឲ្យវារនៅលើខ្លួនប្រាណជាការម៉ាស្សានោះ នឹងធ្វើឲ្យយើងទទួលបាននូវអារម្មណ៍ល្អ និងជាពិសេស ជួយបញ្ចុះសីតុណ្ហភាព ឬកម្ដៅនៅក្នុងខ្លួនរបស់យើងបានថែមទៀតផង។

Renalyn Jainga ជាភ្ញៀវទេសចរម្នាក់បាននិយាយថា បន្ទាប់ពីនាងបានគេងសម្រាកឲ្យពស់ថ្លាន់ម៉ាស្សាបានបន្តិចមក នាងមានអារម្មណ៍ថា ស្បែករបស់នាងត្រជាក់ខ្លាំងណាស់ ប៉ុន្តែយ៉ាងណានៅពេលដំបូងឡើយ នាងក៏មានអារម្មណ៍ថា ស្រៀវនឹងវាផងដែរ។

គួរឲ្យដឹងផងដែរថា ពស់ថ្លាន់ Burmese Python មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង។ ពួកវាត្រូវបានគេរកឃើញនៅតាមតំបន់ត្រូពិច ជាធម្មតារស់នៅតាមដើមឈើ និងនៅក្បែរទឹក ៕

សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង