Nex កំពុង​ឆ្លងផ្លូវ ត្រូវ Dream 2016 បុកពេញទំហឹង រងរបួសទាំងអស់គ្នា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបន្ទាប់ពីម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង​លាន់ដូចរន្ទះ​ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ក្នុងនោះមានម្នាក់ជាសិស្សសាលា រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ ចំណែកម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៤៨៨ កែងនឹងផ្លូវ​១៣៥ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ​គេបានឃើញម៉ូតូម៉ាក Suzuki Nex ពណ៌ស ជិះឌុបគ្នាដោយមនុស្សប្រុសស្រី២នាក់ តាមបណ្តោយផ្លូវខាងលើ ដោយបាន​បើក​ជិះ​ឆ្លងផ្លូវបម្រុងមកផ្លូវម្ខាងទៀត ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream សេ១២៥​ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-4219 ជិះដោយយុវជនម្នាក់ជាសិស្ស បើកបរ​ក្នុងល្បឿន​លឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូ Nex ដែលកំពុងឆ្លងពេញទំហឹង​លាន់ដូចរន្ទះ បណ្តាលឲ្យយុវជនអ្នកបើកម៉ូតូ Honda Dream រួមនិងនារីដែលរួមដំណើរនៅលើម៉ូតូ Nex ដួលបោកទៅ​លើ​ដងផ្លូវរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល។ ភ្លាមៗត្រូវបានប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន​អន្តរាគមន៍​ ហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុហើយនោះសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះមកធ្វើការវាស់វែងដោយនាំយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយ​គ្នា​ពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង