ជួយស៊ែរផងល្បិចថ្មី បុរសម្នាក់នេះលួចថតកេរ្តិ៍ខ្មាសនារីវ័យក្មេងម្នាក់ចំប្លង់ៗតែម្តង (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រូបភាពទី 1

ទៀតហើយ! នារីៗចូលចិត្តស្លៀកខ្លី សូមប្រយ័ត្នអាគាត់នេះ ព្រោះខ្លាចក្រែងតំបន់កេរ្តិ៍ខ្មាសខ្លួនលេចឡើងលើអ៊ីនធើរណេតរកមុខចោរមិនឃើញ!

ជនខិលខូចផ្លូវភេទមាននៅគ្រប់ទីកន្លែង ហេតុនេះ ស្ត្រីទាំងឡាយគួររៀបចំឥរិយាបថឲ្យបានត្រឹមត្រូវ! ព្រោះថា អំពើកេងចំណេញផ្លូវភេទត្រូវបានកើតឡើងជារៀងរាល់ថ្ងៃទៅហើយ នៅលើពិភពលោក ហើយបទល្មើសទាំងនោះ តែងតែត្រូវបានច្រានចោល និងមិនអើពើនោះទេ ។ គួរឲ្យសោកស្តាយ ដែលអ្នកប្រព្រឹត្តទាំងនោះត្រូវបានលើកទឹកចិត្ត ខណៈមនុស្សកាន់តែច្រើនឡើងៗ កំពុងចូលរួមវប្បធម៌រំលោភបំពានផ្លូវភេទ ។ ចំណែកជនរងគ្រោះវិញ បែរជាត្រូវបានស្តីបន្ទោសថា មកពីស្លៀកពាក់ខើចខ្លីជំនួសឲ្យការសហការគ្នាចាប់ជនល្មើសពិតប្រាកដ មកព្រមាន ឬ ដាក់ទោសទណ្ឌ។

ស្ត្រីឈ្មោះ Maria Justine Singe ដែលត្រូវបានចាត់ទុកថា ជាជនរងគ្រោះចុងក្រោយ នៃអំពើបៀតបៀនកេរ្តិ៍ខ្មាស ខណៈនាងកំពុងជិះរថយន្តស្នូល បានចែករំលែកបទពិសោធន៍របស់នាងនៅលើហ្វេសប៊ុក ដើម្បីព្រមានដល់ស្ត្រីដទៃបានដឹងអំពីបុរសកំហូចម្នាក់នេះ ។ យោងតាម Maria នោះនាងបានកត់សម្គាល់ឃើញបុរសម្នាក់នេះដែលអង្គុយទល់មុខនាង កំពុងធ្វើសកម្មភាពចម្លែកគួរឲ្យចាប់អារម្មណ៍តែម្តង។

នោះគឺនៅពេលដែលនាងបានកត់សម្គាល់ឃើញថា បុរសនោះកំពុងព្យាយាមថតរូបតំបន់ត្រីកោណពិសេសរបស់នាង ខណៈនាងស្លៀកបំពង់ខ្លីនៅពេលនោះ ។ បុរសនោះបានបើក Flash ទូរស័ព្ទរបស់គាត់ ដែលច្បាស់ណាស់គាត់កំពុងថតតំបន់អៀនខ្មាសរបស់នាង ។ នៅពេលនោះផងដែរ Maria មិនចង់ប្រឈមមុខនឹងបុរសនោះទេ ដោយបារម្ភថា គាត់អាចមានអាវុធ ជាពិសេសនៅពេលនោះទៀតសោត មានមនុស្ស២ ៣ នាក់ប៉ុណ្ណោះ កំពុងស្ថិតនៅលើឡាន ។

ទោះយ៉ាងណា Maria អាចថតរូបភាព និងវីដេអូ បង្ហាញមុខមាត់បុរសនេះ ដែលកំពុងធ្វើសកម្មភាពមិនល្អបែបនេះមកលើរូបនាងបានផងដែរ ទាំងអារម្មណ៍ភ័យញ័រយ៉ាងខ្លាំង ។ Maria សង្ឃឹមថាបទពិសោធន៍ដ៏រន្ធត់របស់នាងនឹងធ្វើមនុស្សបានដឹង អំពីចរិតខិលខូចរបស់បុរសនេះ ហើយសង្ឃឹមទៀតថា ស្ត្រីដទៃគួរមានការប្រុងប្រយ័ត្ន នៅពេលពួកគេជួបប្រទះបុរសរូបនេះ៕

រូបភាពទី 2

រូបភាពទី 3

រូបភាពទី 4

រូបភាពទី 5

រូបភាពទី 6

រូបភាពទី 7

រូបភាពទី 8

 

រូបភាពទី 9

រូបភាពទី 10

រូបភាពទី 11

រូបភាពទី 12

រូបភាពទី 13

រូបភាពទី 14

រូបភាពទី 15

 

រូបភាពទី 16

រូបភាពទី 17

 

រូបភាពទី 18

រូបភាពទី 19

រូបភាពទី 20

រូបភាពទី 21

រូបភាពទី 22

រូបភាពទី 23

រូបភាពទី 24

​​​ រូបភាពទី 25

 

រូបភាពទី 26

 

ប្រភព៖ KSN

សូមទស្សនាវីដេអូដូចខាងក្រោម៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង