ច្បាប់ល្បើកថ្មី(២៣,២៤)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប្រពន្ធនឹងប្តី         អាយុវែងខ្លី     យើងមើលឃើញច្បាស់
កុំយកពូជល្បែង    ពូជក្លែងអារក្ខ         បើម៉្ងៃបង់ប្រាក់
រកអាយុវែង។
អម្បូរពង្សពូជ     ត្រកូលធ្លាក់ខូច          វាខូចមិនលែង
ពូជចោរស្រីៗ        យកប្តីចិត្តឯង    មិនគិតកោតក្រែង
ខ្លាចចិត្តមេបា។
កូនចៅស្រីៗ            បើនឹងយកប្តី     អោយមើលកិរិយា
មួួយក្លែងអារក្ខ         មួយអ្នកបាណា   មួយអ្នកផឹកស្រា
មួយអ្នកចង់ស្រី។
មួយអ្នកក្រមាច់  លេងផោមលេងអាចម៌  អាយុច្រើនខ្លី
ប្រកាច់ដាច់លក្ខណ៍           ជាន់អារក្ខព្រៃ     មួយគឺមន្រ្តី
ធ្វោះក្រមជំទប។
ជំទយតែដើរ             មេស្រុកគេប្រើ      ទាំងថ្ងៃទាំងយប់
មានមួកខ្វះឆ័ត្រ      កម្រមានគ្រប់      មួយទៀតកុំភប់
ជួញប្រាំប្រការ។
ប្រាកដជាខុស      លក់សត្វទាំងអស់ ​      មិនចេះអនិច្ចា
សព្វសត្វអ្វីៗ              បក្សីបក្សា             ព្រាត់មេព្រាត់បា
ទេវតាលោកលក់។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង