ច្បាប់ល្បើកថ្មី(២១,២២)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ធ្វើរាស្រ្តរកសីុ                 ចិញ្ចឹមគោញី                ថែទាំព្យាបាល
ក្រហេតុពីខ្ចឹល          មានត្បិតឧស្សាហ៍         អ្នកមានប្រាជ្ញា
មិនស្មើគនិត។
កំណើតសំណាង           សំណូមសូមសាង           កកើតពីគិត
ពីកាលជាតិមុន        បុណ្យព្រងអតីត            កើតរូបគំនិត
ទើបកើតសំណាង។
ឯមនុស្សសំណប់     ល្ងង់ល្ងើងឿងឆ្ងល់    ទាស់ទែងក្អេងក្អាង
ដប់ឆ្នាំនេះហើយ         ប្រកាន់ម៉្យាងៗ             ខ្លះអ្នកសំណាង
ខ្លះអាចគំនិត។

កូនចៅប្រុសស្រី         រកប្រពន្ធប្តី             អោយរកស្រុកជិត
បើរកស្រុកឆ្ងាយ     អោយម្តាយពិនិត្យ      អោយត្រឹមត្រូវពិត
ពូជពង្សាវតា។
កូនអើយអ្នកចាំ          កុំជឿខែឆ្នាំ                       កុំជឿតម្រា
ពាក្យក្បួនតម្រា           កើតតាមមនុស្សចារ        ពីដូនពីតា
ចារតាមសម្គាល់។
អ្នកជឿអ្នកពូជ            អម្បូរធ្លាប់ខូច             វាខូចរៀងរាល់
ពូជមានវាមាន        ពូជទាល់វាទាល់             កុសលអកុសល
យើងមើលមិនជាក់។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង