ច្បាប់ល្បើកថ្មី(១១,១២)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កុំឆ្មើងអាងបុណ្យ       ស្រដីឲទន់          ពោលពាក្យពិរោះ
ខ្លួនអ្នកនឹងថ្កើង  នឹងឡើងសក្តិយស  កុំឆ្លៀតនាំឈ្លោះ
ញុះញង់អ្នកធំ​​ ។
កុំស្អប់អ្នកតូច       បើឃើញអ្នកខូច          គួរគិតប្រមុំ
ទោសគ្នាតិចតូច         ផ្គួបឡើងជាធំ      ផ្សែងពូតជាដុំ
ផ្លុំឆេះជាភ្លើង ។
កុំភ្លើនភ្លេចខ្លួន   ចេះសាសន៏ចិនយួន   កុំចោលខ្មែរយើង
កុំធ្វើក្រអឺត        កុំពើតកុំពើង         កុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឃ។

ដោះមួកដាក់ឆត្រ      ឱនកាយប្រតិបត្តិ     លំអុតឱនអង្គ
កុំស៊ីតាមឃ្លាន      កុំហ៊ានតាមចង់     កាន់ច្បាប់ស្រុកហ្វ្រង្ស៍
កុំបង់សាសនា។
កុំចង់ថ្កើងពេក       មើលបូជពង្សា           សង្ខេបនិដ្ធតា
តែងខ្លួនឲ្យល្មម         មើលបូជពង្សា         សង្ខេបនិដ្ធតា
រឿងផ្គាប់បុណ្យសក្តិ។
បើទៅជារាស្ត្រ       ប្រាជ្ញាវៃឈ្លាស            គួរវាសឈ្លកឆ្លាក់
ឲ្យឆ្លៀតរែកពុន        បើធ្ងន់សុំដាក់            ខំរកមាសប្រាក់
ឲ្យគ្រាន់ទាន់ចាយ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង