ច្បាប់ល្បើកថ្មី(១,២)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ឧបជ្ឈាយ៍ជាធំ                  កាលចាប់ដៃខ្ញុំ                      ឲ្យធម៌កេសា
អនុសាវន                       ព្រះកម្មវាចា                         គុណតួរអក្ខរា
ទាំងសាមសិបបី។

ខែចេត្រឆ្នាំច                           ចត្វាស័កក                 កគិតកាព្យថ្មី
លើកច្បាប់ប្រដៅ                កូនចៅប្រុសស្រី                    តូចក្តីធំក្តី
ចូរស្ដាប់គ្រប់គ្នា។
ត្បិតមនុស្សឥឡូវ             យកខុសជាត្រូវ                  យកឆ្កួតធ្វើជា
អំពើអាក្រក               ឡិកឡក់លីលា                     ព្រហើនពានពារ
អាងមាសអាងប្រាក់។
អាងព្រើលអាងប្រាជ្ញ  អាងកោងអាងកាច  អាងកាប់អាងចាក់
អាងជើងអាងដៃ         អាងវាយអាងធាក់         អាងគុកច្រវ៉ាក់
អាងម៉ាស៊ីនកាត់ក។

អាងសុទ្ធតែខុស          កូនអើយចាំចុះ             អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត              ដ្បិតស្រុកលោកក្រ            ប្រមាណដំណ
កុំយកខ្លួនបៀត។
ឃើញឫកគេល្អ              ទោះបីមានក្រ               យកគេជាញាតិ
គួររាប់អ្នកក្រៅ             ផៅអ្នកឯទៀត           រាប់រើសមារយាទ
សុចរិតត្រឹមត្រូវ។
រៀនបទរៀនបាទ           កុំកោងហួសខ្នាត         កុំភ្លាត់ហួសផ្លូវ
កុំភ្លើនភ្លេចម៉ែ          កុំប្រែហួសឱ                  ឃើញចាស់សក់ស្កូវ
កុំសូវមើលងាយ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង