ច្បាប់ល្បើកថ្មី(៣៣,៣៤)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រកប្ដីប្រពន្ធ     ឲ្យគិតឲ្យគន់      ឲ្យមើលថួនថែ
ត្រគុលក្រខ្សត់      ប្រាកដតាមខ្សែ      បីដូចឈើផ្លែ
មិនដែលចេះក្លាយ។
ជូរផ្អែមអំតូច​      ដើមក្រូចផ្លែក្រូច      ដើមស្វាយផ្លែស្វាយ
ពូជស្រីចោរក្បត់      មិនអត់សាហាយ       ពូជស្រីមេម៉ាយ
ពីម្ដាយដល់កូន។
រើសពូជមិនខុស      ពូជសាំងនឹងប្រុស       ទាំងអស់បងប្អូន
ពូជសែនមេបា       ពីតាដល់ដូន        ពូជល្អសុទ្ធសូន្យ
ពីដូនដល់ចៅ។

រករូបមិនក្រ       អាក្រក់ហើយស       មារយាទល្អហើយខ្មៅ
ស្រីក្មេងមានខ្មាស        ចាស់ចងប្រដៅ       ប្រដូចតាមផៅ
មិនសូវខុសខាន។
ពាក្យចាសលោកថា        ធ្វើស្រែចំការ       ស្ដាប់មហាសង្គ្រាន្ដ
ធ្វើម្ដងខុសខាត       ធ្វើម្ដងទៀតបាន        ធ្វើតាមប្រមាណ
ប្រមើលទឹកភ្លៀង។
រកប្ដីប្រពន្ធ         ឲ្យគយឲ្យគ្រប់ រើសរករូបរាង
ពូជថ្លៃល្មមយក       ពូជថោកល្មមវាង      រូបល្អឫកល្អៀង
នាងកុំប្រសព្វ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង