ច្បាប់ល្បើកថ្មី(៣១,៣២)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រៀនស្នាលរៀនស្និទ្ធ      កើតក្ដីពីក្ដិត       ព្រួយចិត្តឪម៉ែ
កូនអើយប្រពន្ធ       អាងមន្តពូកែ ​​       ត្រូវគុកដប់ខែ
អស់ស្រែត្រពាំង។
ធម្មតាប្រពន្ធ       បានដោយសិល្បមន្ត        ដោយស្ងាត់កំបាំង
រកស៊ីលៀនភ្នែក       បានវែកខ្វះឆ្នាំង       បានល្អីកន្តាំង
នៅខ្វះចង្អេរ។
បាននេះខ្វនោះ      ក្រហេតុពីព្រោះ       អាពុកម្ដាយជេរ
បើចូលជំនុំ      មិនរម្យដូនគេ        អង្គុយវេះវេរ
មិនហ៊ានហាលមុខ។

នេះពុតអ្នកក្រ        ចាំជាដំណ         តជាទំនុក
ប្រយ័ត្នដំនៀល      គេដៀលអាពុក​      កុនអើយចាំទុក
ចាំតកូនចៅ។
រក្សាពូជពង្ស        បើខ្លួនល្ងឺតល្ងង់         ស្ដាប់ចាស់ប្រដៅ
កុំស្អប់អ្នកប្រាជ្ញ        កុំខ្លាចអ្នកខ្លៅ         បើមនុស្សឆោតឆៅ
កូនឯងកុំភប់។
កុំភ័យខ្លាចអត់       មើលឲ្យប្រាកដ        គួរយកគួឈប់
គួរឈានគួរឈោង       តោងមើលឲ្យគ្រប់       កុំចេះតែងប់
មិនស្គាល់ឪម៉ែ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង