ច្បាប់ល្បើកថ្មី(៣៥,៣៦)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ជាតិស្រីនិងប្រុស       បើបានជាខុស      ខុសទាស់ចាស់ងាប់
បើបានរូបល្អ             កម្រមានភ័ព្វ     មានខុសមិនគាប់
ដូរស្រែចំការ។

មួយទៀតអ្នកចាំ            អាពុកចំណាំ             ទុកជាតម្រា
កុំយកតម្រាប       កុំស្ដាប់អាចារ្យ       បើមីងរៀបការ
កុំការប្រទូន។

ប្រជែងវេលា            ឭស្គរឆ្លើយគ្នា       ប្រទប់ប្រទួន
ស្រុកជិតភូមិផង           របងដោយខ្លួន              អាចារ្យអាក្បួន
ថាខុសសប្បាយ។

កូនអើយអ្នកចាំ        យូរណាស់៤ឆ្នាំ       ព្រាត់ប្រាស់អន្តរាយ
ច្រើនស្លាប់៣នាក់          រស់ម្នាក់មេម៉ាយ        កូនឃើញតែម្ដាយ
មិនឃើញអាពុក។

មានកាលស្លាប់ស្រី         ស្លាប់ចោលកូនខ្ចី         ប្ដីនៅរងទុក្ខ
យកប្រពន្ធទៀត        កម្រពេញមុខ        កូននិងអាពុក
បែកគ្នាខ្ចាត់ខ្ចាយ។

កូនចៅស្រីៗ       បើនឹងយកប្ដី        កុំយកពោះម៉ាយ
សូវនៅម្នាក់ឯង        បន្លែងនឹងម្តាយ        អាណិតរូបកាយ
ស្តាយខ្លួនក្រមុំ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង