ច្បាប់ល្បើកថ្មី(៤៧,៤៨)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ឯងប្តឹងវាត          ក្តីទាល់តែក្រ           អស់ឆ្នាំងអស់ចាន
របស់ក៏ខាត  ​​​               របរក៏ខាន             ដឹងអស់ប៉ុន្មាន
ទំរាំចាញ់ឈ្នះ។
ទ្រព្យធនអ្វីៗ     ចងការជឿខ្ចី        មើលមុខអោយច្បាស់
កុំចោលច្បាប់ខ្មែរ      កុំភ្លេចច្បាប់ព្រះ       តាមតែព្រទះ
ប្រទាញសងខាង។
ចាំចិត្តកណ្តាល           បើនឹងឈឺឆ្អាល     សប្បុរមើលយ៉ាង
រៀនស្លូតរៀនប្រាជ្ញ   កាចកុំក្អេងក្អាង  ក្រែងគ្រោះសំណាង
ខ្មោចខាងវាស្អប។
ល្អមិនក្រយូរ                 ស្វែងរៀនរកគ្រូ        ស៊ូកុំស្តាយទ្រព្យ
គ្រូវាយកុំខឹង    អោយប្រឹងខំផ្គាប់          ចេះមន្តសាយសព្វ
ត្រឡប់ជាមាន។
ធម្មតាអ្នកចេះ            អ្នកស្វែងចំណេះ      ចេះដ្បិតខំរៀន
ឆ្លាក់គូក្បូរក្បាច់    សាច់សិល្បរបៀន     អ្ននក្សត់អត់ឃ្លាន
ព្រោះចិត្តអាក្រក់។
ខូចខិលល្ងង់ខ្លៅ            គ្រូជេរប្រដៅ        ខឹងលបសំឡាប់
របេញរបុញ             ភូតភរកុហក               ស៊ូប្លន់លួចឆក់
មិនខំធ្វើស្រែ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង